ខេត្តបាត់ដំបង ៖ មានប្រជាពលរដ្ឋ បានប្រទះឃើញសាកសព មនុស្សដេកស្លាប់ សល់តែគ្រោងឆ្អឹង នៅម៉ោង8ព្រឹក ថ្ងៃទី១៦ខែកុម្ភ:ឆ្នាំ២០១៦ នៅចំណុចអូរទ្រូងអណ្តើក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ។ ក្រោយពីកម្លាំងនគរបាលស្រុកគាស់ក្រឡស្រាវជ្រាវរកឃើញ ស្គាល់អត្តសញ្ញាណសាកសពឈ្មោះ ឡែ ម៉ុញ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅចំណុចឆ្លាក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ (ជាជនវិកលចរិត ឆ្កួតជ្រូក)នៅជាមួយបងឈ្មោះ ទីវ វ៉ើ ហៅ វេ។
ឈ្មោះ ទីវ វ៉ើ ហៅ វេ បានបញ្ជាក់ថា សាកសពខាងលើនេះ បានបាត់ខ្លួនតាំងពីថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៦ ហើយខ្លួនក៏បានទៅប្តឹងនគរបាលប៉ុស្តិ៍ផងដែរ ។
ទោះជាយ៉ាងណាសមត្ថកិច្ចខិតខំស្រាវជ្រាវរកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះតើបណ្តាលមកពីអ្វី ៕