ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាជនជាតិខ្មែរ ជាកម្មករសំណង់ធ្វើការនៅប្រទេសថៃ បានស្លាប់ដោយសារជម្ងឺ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ សហការជាមួយអាជ្ញាធរពាក់ពន្ធ័ថៃ បានបញ្ជូនសពមកតាមរថយន្តក្នុងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី កាលវេលា ម៉ោង១ថ្ងៃត្រង់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹថា សពបុរសរងគ្រោះមានឈ្មោះជឿន ដា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិដំរីស្លាប់ ឃុំចន្លាស់ដែក ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបជាកម្មករសំណង់នៅទីក្រុងបាងកក ប្រទេសថៃ ស្លាប់ដោយសារធ្លាយក្រពះ កាលពីថ្ងៃទី១៤ខែកុម្ភះ ឆ្នាំ២០១៧ វេលាម៉ោង០៥និង៣៨នាទី។
លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា សពក្រោយពេលសមត្ថកិចថៃដឹកយកមកដល់ច្រកទ្វារអន្តរជាតិនោះត្រូបានក្រុមគ្រួសារមកទទួលដឹកតាមរថយន្តផ្សេងយកទៅកាន់ស្រុកកំណើតដើម្បៅធ្វើបុណ្យតាមប្រពៃណីហើយ ៕