ខេត្តបន្ទាយមានជ័យ ៖ រថយន្តបើកទៅបុកនិងម៉ូតូជិះឌុបគ្នា៣នាក់ផ្លូវកាត់ទទឺង ពេញទំហឹងបណ្តាលឲ្យ បណ្តាលឲ្យមនុស្សស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ ចំណែកអ្នកបើករថយន្តរត់គេចខ្លួនបាត់ កាលវេលាម៉ោង១រំលងអធ្រាតចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧នៅចំណុចផ្លូវបេតុងខាងជើងធនាគារអេស៊ីលីដា ចម្ងាយប្រមាណ៣៥0ម៉ែត ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់មានឈ្មោះ ១ឈ្មោះ ជិត ប៊ុន្នី ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្លាប់នៅកន្លែងកើតហេតុ ។២ ឈ្មោះ នី សំបូរ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្លាប់នៅមន្ទីពេទ្យមិត្តភាព កម្ពុជាជប៉ុន មង្គលបូរី ។ ៣ ឈ្មោះ ជ រា ភេទស្រី អាយុ១៨ឆ្នាំ រងរបួសបាក់ស្មងជើងខាងស្តាំ រស់នៅភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមនោះអ្នករបួសត្រូវបានប្រជាពករដ្ឋដឹកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី។
លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះ ជនរងគ្រោះទាំង៣នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1L 2410បើកពីជើងទៅត្បូង ស្របពេលនោះមានរថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណបើកពីលិចទៅកើតក្នុងល្បឿនលឿនពេលបើកមកដល់ចំណុចកើតហេតុខាងលើបានដោយសារបើកនៅពេលយប់ងងឹកខ្លាំងក៏រេចង្កូតបើកទៅបុកម៉ូតូពេញទំហឹងលាន់ដូចរន្ទះតែម្តង ។
លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុរួច អ្នកបើករថយន្តបានបើកគេចខ្លួនបាត់មិនដឹងអត្តសញ្ញាណ។
លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា ម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្រតាមប្រពៃណីហើយ ៕