0

មុ​ខ​សញ្ញា​ជនសង្ស័យ​ប្រុស​ស្រី​១៥​នាក់​ថ្នាំញៀន​០៩​កញ្ចប់​និង​ទូរ​ហ្គេម​បាញ់​ត្រី​០១​ទូ​ត្រូវ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវបង្ក្រាប​

មុ​ខ​សញ្ញា​ជនសង្ស័យ​ប្រុស​ស្រី​១៥​នាក់​ថ្នាំញៀន​០៩​កញ្ចប់​និង​ទូរ​ហ្គេម​បាញ់​ត្រី​០១​ទូ​ត្រូវ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវបង្ក្រាប​

ភ្នំពេញ​៖ មុខសញ្ញា​ជនសង្ស័យ​ប្រុស​ស្រី​១៥​នាក់​ថ្នាំញៀន​០៩​កញ្ចប់​និង ឧបករណ៏ប្រើប្រាស់​គ្រឿងញៀន​មួយចំនួននិង ទូរ​ហ្គេម​បាញ់​ត្រី​០១​ទូ​ត្រូវបាន​លោក​អនុ​សេនីយ៌​ត្រី ម៉ៅ ចាន់ថុន នាយ​ផ្នែក​គ្រឿងញៀន ដឹកនាំ ចុះបង្ក្រាប​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៦​និង ៣០​នាទី​ប្រលប់ត្រូវ​និង​ថ្ងៃទី​១៥​ខែ​ក​ម្ភះ​ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​លំ​ក្រុម​៨ ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​បាន​ទាំង​១៥​នាក់​ ១.​មាន​ឈ្មោះ​ជុំ​កែវ​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​មុខរប​ជួញដូរ​ទី​២.​មាន​ឈ្មោះ​សូរ​ចាន់​ដា​រ៉ា​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ទី​.៣.​មាន​ឈ្មោះ​ហឹុម​លីណា​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ទី​៤.​មានឈ្មោះ​អឹង​បូរ៉ា​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ទី​៥.​ឈ្មោះ​ឡៅ​មករា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ទី​៦.​ឈ្មោះ​តា​យ​លាង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ទី​៧​ឈ្មោះ​ហែម​ថន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ទី​៨​ឈ្មោះ​ប៉ុល​សា​វ៉េ​ន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ទី​.៩​ឈ្មោះ​ម៉ក់​ស៊ីណា​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ទី​១០.​ឈ្មោះ​មាស​ធី​រ៉ា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ទី​១១.​ឈ្មោះ​ថោង​សុខុម​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ទី​១២.​ឈ្មោះ​ភណ្ឌ័រ​តនាភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ទី​១៣.​ឈ្មោះ​ហូត​ស្រីនុច​ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​ទី​.១៤.​ឈ្មោះ​ព្រឿង​សុធា​រី​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​ទី​១៥.​ឈ្មោះ​រុណ​សុភក្ត្រ័​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ ​វត្ថុតាង​ដកហូត​រួម​៖​ក្រោម​ព​ណ័ស​ថ្លា​ចំនួន​០៩​កញ្ចប់​តូច​និង​ទូរ​ហ្កេម​បាញ់​ត្រី​០១​ទូ​។​

​ក្រោយ​កិច្ចប្រតិបត្តិការ​បង្ក្រាប ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ប្រុស​ស្រី​ទាំង​១៥​នាក់ ត្រូវបាន​នគរបាល​ខណ្ឌឬ​ស្សី​កែវ​កសាង​សំណុំរឿង បន្ត​ទៅ​តុលាការ​ចា​រ់ការ​តាម​នីតិវិធី ៕

 

IMG-20170216-WA0007 IMG-20170216-WA0006 IMG-20170216-WA0008

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!