0

នគរបាល​អន្តោប្រវេសន៍​ធ្វើ​ប័ណ្ណ​បរិ​ផាស Border Pass ឆ្លងដែន​ទៅ​ប្រទេស​ថៃ​បំពាន​អនុ​ក្រិត ៦៨

នគរបាល​អន្តោប្រវេសន៍​ធ្វើ​ប័ណ្ណ​បរិ​ផាស Border Pass ឆ្លងដែន​ទៅ​ប្រទេស​ថៃ​បំពាន​អនុ​ក្រិត ៦៨

​បាត់ដំបង ៖ លោក សៅ ប៊ុន​រិទ្ធ ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​អន្តរជាតិ​ដូង អង្គុយ​លើ​ច្បាប់​បំពាន​ច្បាប់​បាន​ធ្វើ​ប័ណ្ណ​បរិ​ផា​ស​Border Pass​អោយ​ប្រជា​ពលករ ឆ្លងដែន​ទៅ​ប្រទេស​ថៃ បំពាន​អនុ​ក្រិត​៦៨​របស់​រាជរដ្ឋាភិបាល កិបកេង​ជិះជាន់​កម្លាំង​ញើស​ឈាម​ពលករ ដោយ​យក​កម្រៃ​ចាប់ពី​៧​ម៉ឺន​រៀល​ដល់​៣០​ម៉ឺន​រៀល ខុស​ពី​បំណង​និង​គោលការណ៍​ថ្មី របស់​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​​យកចិត្តទុកដាក់​ដល់​ព​លករ​ចំណាកស្រុក​ដោយ ​ធ្វើ​ប៉ាស្ព័រ​ក្នុងតម្លៃ​ទាប ។ ច្រក​អន្តរជាតិ​ដូង​ស្ថិតក្នុង​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្ត​ បាត់ដំបង​។​

​តាម​ការ​អោយ​ដឹង​លោក សៅ ប៊ុន​រិទ្ធ ប្រធាន​នគរបាល​អន្តោ​ប្រវេ​ស​ច្រក​អន្តរជាតិ​ដូង បាន​យក​ប្រាក់​ថ្លៃ​ប័ណ្ណ​បរិ​ផាស​ឆ្លងដែន ពី​ប្រជា​ពលករ​ធ្វើ​សំរាប់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ច្រើន​លើស​កំណត់​ចាប់ពី​៧​ម៉ឺន​រៀល​ដល់​៣០​ម៉ឺន​រៀល​ដែល​ប័ណ្ណ​មាន​សុពលភាព​ រយៈពេល​១​សប្តាហ៍​ហើយ​បើ​ដល់​ថ្ងៃ​កំណត់​មក​បន្ត​ម្តង​អស់​២​ពាន់​រៀល​ក្នុង ​១​សប្តាហ៍ ។ ចំពោះ​ពលករ​ខ្មែរ​ជា​ច្រើន​រយ​នាក់​ក្នុង​​មួយថ្ងៃៗ ដែល​មកពី​បណ្ដា​ខេត្ត​ផ្សងៗ ធ្វើ​លិខិត្តឆ្លងដែន​ទៅរ​ក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​.​ដូចជា​.​ស្វាយរៀង​.​ កំពង​ចាម​.​ព្រៃវែង​.​តាកែវ​។​ល​។ តាម​ការកំណត់​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​សៀវភៅ​បន្ទុក ​ជា​គោលការណ៍​ធ្វើ​ប័ណ្ណ​ម្នាក់​យក​តម្លៃ ៣៥.០០០ រៀល​។

​យោង​តាម​ អនុក្រិត្យ​លេខ ៦៨ អនក្រ​.​បក​.​ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០០៣ ស្តីពី​ការប្រើប្រាស់​ប័ណ្ណឆ្លងដែន​នៅតាម​ច្រកទ្វារ​ព្រំដែន​នានា របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​​ការចេញ​ប័ណ្ណឆ្លងដែន​អោយ​ពលរដ្ឋ​ខ្មែរ​ទៅ​ប្រទេស​ថៃ​ បាន​លុះត្រា​ពលរដ្ឋ​ទាំងនោះ​រស់នៅ​ស្រុក​ខេត្ត​ជាប់​ព្រំដែន  ។ ក្នុង​មាត្រា​៣ ៖ បានចែង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​បណ្ណ័ឆ្លងដែន អាច​​ធ្វើដំណើរ​ពី​ខេត្ត​ជាប់​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ទៅ​ខេត្ត​ជាប់​ព្រំដែន​ដែល​ទល់មុខ​គ្នា​នៃ​ ព្រះរាជាណាចក្រ​ថៃ ជំហាន​ដំបូង ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ប័ណ្ណឆ្លងដែន អាច​ធ្វើដំណើរ​ពី​ខេត្ត​​បាត់ដំបង​ឆ្លងទៅ​ស្រុក​រ៉ាក់យ៉ង ស្រុក​ពង​ណាំ​រ៉ង​ខេត្ត​ច័ន្ទបូរី នៃ​ព្រះរាជា​ណា​ច​ចក្រ​ថៃ ចំពោះ​ប្រជាពលរដ្ឋ​ថៃ​អាច​ធ្វើ​ដំណើរ​ចេញ​មក​ខេត្ត​បាត់ដំបង​ប៉ៃលិន ។​

​ មាត្រា​៤ ៖ ប័ណ្ណឆ្លងដែន​ទាំងពី​ភេទ ដែល​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ខេត្ត​.​ក្រុង ជាប់​ព្រំដែន​ថៃ​ចូល​ស្នាក់​នៅ​ខេត្ត​នៃ​ព្រះរាជាណាចក្រ​ថៃ ដូច​មានចែង​ក្នុង​មាត្រា ៣ នៃ​អនុក្រិត្យ​នេះ ​មាន​រយៈពេល​មិន​លើសពី ០៧ (​ប្រាំពីរ​)​ថ្ងៃ ។​

​ក្នុង​មាត្រា​៥ ៖ បណ្ណ័ឆ្លដែន​ពណ៌​ខៀវ ដែល​ចេញ​ឲ្យប្រើ​ប្រាស់​ដោយ​អភិបាលខេត្ត​.​ក្រុង មានតម្លៃ​២០(​ម្ភៃ​ពាន់​)​រៀល មាន​សុពលភាព​០២​ឆ្នាំ និង​អាច​ពន្យារពេល​ប្រើប្រាស់​បាន​០២​ឆ្នាំ​ទៀត ។​

​ប័ណ្ណឆ្លងដែន​ ពណ៏​លឿង ដែល​ចេញ​ឲ្យប្រើ​ប្រាស់​ដោយ​នាយ​នគរបាល​អន្តោ​ប្រវេ​ស​ន៏ ឬ​នាយ​នគ​បាល​ព្រំដែន​គោក​មានតម្លៃ​២០​ពាន់​(​ម្ភៃ​ពាន់​)​រៀល មាន​សុពលភាព​០២​ឆ្នាំ​និង​អាច​ពន្យា​ពេល​​ប្រើប្រាស់​បាន​០២​ឆ្នាំ​ទៀត ។​

​ ស្ត្រី​២​នាក់​រស់នៅ​ស្រុក​ប​វេល​បានអោយដឹងថា ពួក​នាង​អាយុ​១៩​ឆ្នាំ គ្មាន​អត្តសញ្ញាណប័ណ្ណ​បាន​មក​ធ្វើ​ប័ណ្ណឆ្លងដែន​ទៅរក​ការងារ​នៅ​ប្រទេស​ថៃ​ បាន​បង់​ប្រាក់​ក្នុង​១​នាក់​ចំនួន​១៦០០​បាត​ប្រាក់​ថៃ​​ស្មើ​ចំនួន​២០​ម៉ឺន ​រៀល ប្រាក់​ខ្មែរ​ទើប​បាន​ប័ណ្ណឆ្លងដែន​នេះ​។​

​ប្រភព​ពី​ ប្រជាពលរដ្ឋ​ផ្សេង​ថា មនុស្ស​មិន​ទាន់​គ្រប់​អាយុ​ធ្វើ​ប័ណ្ណឆ្លងដែន​ម្នាក់​៧៥០០០​រៀល​(​ប្រាំពីរ ​ម៉ឺន​ប្រាំ​ពាន់​រៀល​) ចុះ​ឈ្មោះ​កូនង៉ា​ម្នាក់​ថែមទៀត​ត្រូវ​បង់អស់​១៣០០០​រៀល​ថែមទៀត​(​មួយ​ម៉ឺន​ ​បី​ពាន់​រៀល​) ។ ចំពោះ​មនុស្ស​គ្រប់​អាយុ និង​មាន​អត្តសញ្ញាណប័ណ្ណ​បើ​ធ្វើ​ប័ណ្ណ​ចាំ​យក​ភ្លាម​តម្លៃ​២៥០០​បាត​ប្រាក់ ​ថៃ​គិត​ជា​ប្រាក់​ខ្មែរ ៣០​ម៉ឺន​រៀល តែបើ​ចាំ​១​ថ្ងៃ​យក​តម្លៃ​ក្នុង​១​នាក់​ចំនួន​១៦០០​បាត​​ប្រាក់​ថៃ​ស្មើ​ ចំនួន​២០​ម៉ឺន​រៀល​ប្រាក់​ខ្មែរ​។​

​ពាក់ព័ន្ធ​ករណី​នេះ អ្នកសារព័ត៌មាន​ទូរស័ព្ទ​ទំនាក់ទំនង​លោក សៅ ប៊ុន​រិទ្ធ មិន​ចូល​ទេ ៕

 

saobunrith_daung saobunrith_1 (1) saobunrith_1 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment