0

បុរស​ថៃ​ម្នាក់​ជា់​កងទ័ពអាកាស​លេខ​២៣​និង អាកាសយានិក​រួចផុត​ពី​សេចក្តីស្លាប់​ខណ​:​ធ្លាក់​ចេញពី​យន្តហោះ

​ប្រទេស​ថៃ ៖ បុរស​ថៃ​ម្នាក់​ជា់​កងទ័ពអាកាស​លេខ​២៣ និង អាកាសយានិក​បាន​ធ្លាក់​ចេញពី​យន្តហោះ ខណ​:​កំពុង​ធ្វើ​ការហោះហើរ នៅ​កណ្តាល​ព្រៃ​នៃ​ចំការកៅស៊ូ បណ្តាលឲ្យ​រងរបួស​ធ្ងន់  តែ​ដោយសារ​ការយកចិត្ត​ទុកដាក់ លើ​ការព្យាបាល​របស់​ក្រុមគ្រូពេទ្យ ជនរងគ្រោះ បាន​រួចផុត​ពី​សេចក្តីស្លាប់ កាល​វេលា​ម៉ោង​១០ និង​៣០ នាទី​ព្រឹក  ថ្ងៃទី​១៥  ខែ​កុម្ភៈ  ឆ្នាំ​២០១៧  ត្រង់ចំណុច​ ​ខាងជើង​ភូមិ​ចំរើន​សុខ  ក្នុង​តំបន់​ណា​ឌិន​ដាំ  ស្ថិតក្នុង​ស្រុក​មឿង  ខេត្ត​អ៊ុដ​ន​ថា​នី​ប្រទេស​ថៃ ។​

​បើ​តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ខាងលើ  បាន​និយាយថា​ ​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យន្តហោះ​មួយ​គ្រឿង​លេខ F១៦ ដែល​ជា​យន្តហោះ​ ​របស់​កងទ័ពអាកាស  បាន​ធ្វើ​ការហោះហើរ​ឆ្លង​កាត់​តំបន់​នេះ  ភ្លាមៗ​នោះ​ដែរ​ក៏​ស្រាប់តែ​ ​មាន​អាកាសយានិក​ម្នាក់​ដែល​នៅក្នុង​យន្តហោះ  បាន​ប៉ើង​ខ្ទាត​ចេញមក​ខាងក្រៅ​យន្តហោះ ហើយក៏​បាន​ធ្លាក់​មក​ដី  បើទោះបីជា​អាកាសយានិក​រូប​នោះ​ខំប្រឹង​បើ​កឆ័ត្រ​ដើម្បី​ការពារ​ខ្លួន យ៉ាងណាក៏ដោយ ក៏​សឹងតែ​ហួសពេល​ដែរ  ព្រោះ​គេ​បាន​ធ្លាក់​មក​ជិត​ដល់​ដី​ទៅហើយ​ ​ដែល​ធ្វើអោយ​ឆ័ត្រយោង​បាន​ទាក់​នឹង​មែកឈើ​ចំណែក​មនុស្ស​ក៏​បាន​ធ្លាក់​បោក​ទៅលើ​ដី​ ​និង​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។​

​នៅពេល​នោះ​ដែរ  ទាំង​កំលាំង​សមត្ថកិច្ច  ក៏ដូចជា​អាជ្ញាធរ  និង​ប្រជាពលរដ្ឋ  បាននាំគ្នា​ ​ដឹក​ជនរងគ្រោះ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់​ដើម្បី​សង្គ្រោះ  ព្រោះ​ ​សភាព​អ្នករបួស កំពុង​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​ដែល​ចាំបាច់​ត្រូវ​សង្គ្រោះបន្ទាន់  នៅ​ទីបំផុត​ ​ទើប​គេ​ស្គាល់​ថា  ជនរងគ្រោះ​មានឈ្មោះ សុខូ​ថៃ សុំ​សិរី​សៃ  ភេទ​ប្រុស  អាយុ​៣៦​ឆ្នាំ ជា​កងទ័ពអាកាស​លេខ​២៣  និង​ជា​អាកាសយានិក​នៃ​យន្តហោះ F១៦ ក្នុង​ខេត្ត​អ៊ុដ​ន​ថា​នី ប្រទេស​ថៃ ៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!