0

ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​ចាត់​វិធានការ​យ៉ាងណា ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ​ដែល​កើតមាន​ក្នុង​ស្រុក​បារាយណ៍​

ខេត្ត​កំពង់ធំ ៖ សកម្មភាព​នៃ​បទល្មើស​នេសាទរ​បាំង​រ៉ាវ​រាប់ស៊ឹប របាំង​គ្រប់​រូបភាព​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ដែន​ឡូ​តិ៍លេខ ៧ ក្នុង​ស្រុក​បារាយណ៍ ទាំង​រដូវ​បិទ​ការនេសាទ ទាំង​រដូវ​បើក​ការនេសាទ បិទ​បឹង បិទ​ព្រែក ពុំ​មាន​ការឈឺ​ខ្វល់​ពី​សំណាក់​អស់លោក​សមត្ថកិច្ច​ជំនាញ ក្នុង​ខេត្ត​កំពង់ធំ​ណា​ម្នាក់​នៅឡើយ​ទេ ចំណែក​ធនធាន​ជលផល​កំពុង​ទទួលរ​ង​នូវ​ការ បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ។​

​តែ​យើង​ក្រឡេក​មើល​លោក ប៉ែន សុវណ្ណរិទ្ធ នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល ខេត្ត​កំពង់ធំ មិន​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ ដែល​បាន​ដាក់​ចេញ​កន្លងមក​ជា​បន្តបន្ទាប់ ឲ្យ​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្តកំពង់ធំ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​រាល់​បទល្មើស​នេសាទ​ខុសច្បាប់ ដែល​កើតមាន​គ្រប់​រូបភាព​នៅលើ​អាណាចក្រ​របស់ខ្លួន​គ្រប់គ្រង តែ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្នុង​ខេត្ត​កំពង់ធំ មិន​អនុវត្ត​តាម​នោះទេ នៅតែ​បណ្តោយ​ឲ្យ​បទល្មើស​នេសាទ​ទាំងនោះ​បន្ត​កើតមាន​ដដែល  ។

​មតិ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ពួក​គាត់​រស់នៅ​ភូមិ​ទួល​តា​ម៉ុម​ក្នុង​ស្រុក​បារាយណ៍​បានឲ្យដឹងថា គឺ​ពួកា​ត់​សព្វថ្ងៃនេះ ពិបាក​ក្នុង​ការប្រកបមុខរប​រ​ជា​លក្ខណៈ គ្រួសារ ព្រោះ​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​កើតឡើង​ជា​រៀងរាល់​ឆ្នាំ​គ្រប់​រូបភាព ។
​បទល្មើស​នេសាទ​ទាំងនោះ រួមមាន របាំង​រ៉ាវ ក្រឡា​ញឹក​គ្រប់​ប្រភេទ​ដែល​ធ្វើ​ពី​សាច់​អួន  របាំង​លូ​ស្បៃ​មុង​រាប់រយរ​បាំង​នៅត្រង់ចំណុច ស្ទឹង​កំបត់ ចំណុច ឆ្តោ ចំណុច សាន​ស្រី  ចំណុច បឹង​ផ្ទោល ចំណុច បឹង​ព​ពាយ ចំណុច កោះ​តាកែវ ចំណុច​បឹង​ទុង ចំណុច ព្រែក​អន្លុង​ផ្តៅ  ចំណុច​កោះ​ឆ្កែ​ឆ្លង  ចំណុច​ព្រែក​ទាល់ ដែល​ស្ថិត​ក្នុង ឃុំ​ចំនួន​ពី​គឺ ឃុំ​ទៀល និង​ឃុំ​ស្រឡៅ ស្រុក​បារាយណ៍​ខេត្ត​កំពង់ធំ  ។

​មតិ​ប្រជាពលរដ្ឋ​ដដែល​នោះ​បាន​បន្តទៀតថា សព្វថ្ងៃនេះ​គឺ​ពួក​គាត់​កំពង់តែ​ជួប​ការលំបាក​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់ ព្រោះរ​បាំង​រត់​វែង ហើយ​ច្រើន​ទៀត ពួកគាត់​បាន​ឃើញ​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្តា​ស្រុក​ផ្សេងៗ​ដែល​ជាប់​ព្រុំប្រទល់​ចុះ​ង្ក្រា​បដូច​ភ្លៀងរលឹម បង្ក្រាប​ជា​ប្រចាំ​តែម្តង តែ​សមត្ថកិច្ច​ជំនាញ​ក្នុង​ស្រុក​បារាយណ៍​អត់​មាន​
​ការចុះ​បង្ក្រាប​ទេ ឯកឧត្តម សុខ លូ អភិបាលខេត្ត ហើយក៏​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ធំ​ផងដែរ ក៏​ពុំ​មាន​ចំណត់​ការ​ដែរ ឬ មួយ​អនុសាសន៍ របស់ សម្តេច​ក្រឡាហោម  ស ខេង ពំ​មាន​ប្រសិទ្ធិភាព​ក្នុង​ខេត្ត​កំពង់ធំ    ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ដែល​រស់នៅ​ភូមិ​ទួល​តា​ម៉ុម​ក្នុង​ស្រុក​បារាយណ៍​បានឲ្យដឹងថា ពួក​ក្រុម​ជនល្មើស​នេសាទ​ធ្វើ​សកម្មភាព​ដាក់​របាំង​ស្ទាក់​ចាប់​ត្រី​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​សមត្ថកិច្ច​ណា​ម្នក់​ទេ ព្រោះ​អី ក្រុម​ពួកគេ​បាន​រត់ការ​អស់ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​ស្រុក​បារាយណ៍​ឃ្លាំចាំ​មើល​អនុសាសន៍​របស់​សម្តេច​ក្រឡាហោម ស  ខេង មកលេើ​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្ត​កំពង់ធំ តើ​មាន​ប្រសិទ្ធិភាព​កម្រិតណា​ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ស្រុក​បារាយណ៍ ៕
​រង់ចាំ​អាន​នៅ​លេខ​ក្រោយ​ទៀត

IMG-20170217mk1 (1) IMG-20170217mk1 (2) IMG-20170217mk1 (3) IMG-20170217mk1 (4) IMG-20170217mk1 (5) IMG-20170217mk1 (6)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!