0

​អភិបាល​ខេត្ត​កំពង់ធំ សំណេះសំណាល​ជាមួយ​អ្នកកាសែត ក្នុងឱកាស​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ ១៤​កុម្ភ​: ២០១៧

​អភិបាល​ខេត្ត​កំពង់ធំ សំណេះសំណាល​ជាមួយ​អ្នកកាសែត ក្នុងឱកាស​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ ១៤​កុម្ភ​: ២០១៧

​ខេត្ត​កំពង់ធំ ៖ ក្រោយពី​សម្ដេច​តេជោ​.​ហ៊ុន សែន​. ប្រមុខ​រដ្ខាភិបាល​កម្ពុ​ជា យក​ថ្ងៃ​ទី​១៤​ខែ​មករា​ជា​ថ្ងៃ​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ទូរ​ទាំង​ប្រទេស​កន្លងមក រីឯ​លោក សុខ​លូ អភិបាល​ខេត្ត​កំពង់ធំ ក៏​បាន​រើសយក ថ្ងៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ ថ្ងៃទី​១៤ ខែ​កុម្ភ​: ឆ្នាំ​២០១៧ ធ្វើ​ពិធី​ជួបជុំ​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ផងដែរ​ ។

​លោក សុខ​លូ អភិបាល​ខេត្ត​កំពង់ធំ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត ដែល​មាន​ការចូលរួម​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​.​ភ្នាក់ងារ​ព័ត៌មាន​ទាំងអស់​នៅក្នុង​ខេត្តកំពង់ធំ​សរុប​ប្រមាណ​៣០​នាក់​។​

​នា​ឱកាស​នោះ​ដែរ លោក សុខ​លូ បាន​លើកឡើង​ថា អ្នកសារព័ត៌មាន​ទាំងអស់​មុន​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​ច្បាស់​ត្រូវ​សួរ​អ្នកនាំពាក្យ​របស់​សាលាខេត្ត​ជាមុន​។

​សូម​អ្នកសារព័ត៌មាន​ត្រូវ​រក្សា​ឆន្ទៈ​របស់​ខ្លួន​.​រក្សា​ភាព​ថ្លៃថ្នូរ​.​មុន​នឹង​ផ្សាយ​ព័ត៌មាន​គួរតែ​សួរ​មក​រដ្ឋបាល​ខេត្ត​មុន​ជា​ការល្អ​។

​អ្នកសារព័ត៌មាន​គឺ​ដាច់ខាត​ត្រូវ​មាន​ការថ្លឹងថ្លែង​ឲ្យបាន​ច្បាស់លាស់​មុន​នឹង​ចុះផ្សាយ​ព័ត៌មាន អ្នក​សា​ព័ត៌មាន​ត្រូវ​ចុះបញ្ជី​ឲ្យបាន​គ្រប់​គ្នា​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​រាល់​ការផ្លាស់ប្តូរ ទីកន្លែង​បម្រើ​ការងារ​ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​មន្ទីរ​ព័ត៌មាន​ខេត្ត​.​ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ​។​

​លោក​បាន​ថ្លែងថា​៖ «​ចំពោះ​អ្នកសារព័ត៌មាន​ត្រូវ​សិក្សា​ឲ្យ​ច្បាស់ ស៊ីជម្រៅ អនុវត្ត​តាម​ច្បាប់​ព័ត៌មាន​យកទៅ​អាន​ឲ្យបាន​យល់​ពី​ច្បាប់​ព័ត៌មាន​។​

​អ្នកសារព័ត៌មាន​ត្រូវ​ចេះ​សួរនាំ​អ្នកនាំពាក្យ​របស់​រដ្ឋបាល​ខេត្ត ដើម្បី​ព័ត៌មាន​មាន​តម្លាភាព​ជៀសវាង​កុំឲ្យ​មាន​ប៉ះពាល់​រវាង អ្នកសារព័ត៌មាន និង​រដ្ឋបាល​ខេត្ត ។ រាល់​បណ្តា​ព័ត៌មាន​ផ្សេង​សូម​សួរ​មក​អ្នកនាំពាក្យ​និង​មក​អភិបាលខេត្ត​.​ដើម្បី​ផ្តល់ព័ត៌មាន ព្រោះ​អ្នកសារព័ត៌មាន​ជា​ផ្នែក​មួយ​សំរាប់​សង្គម សូមឲ្យ​អ្នកសារព័ត៌មាន​យល់​ពី​បញ្ហា​នេះ​»​។​

​លោក​បាន​បន្តថា «​អ្នក​សារព័ត៌​ត្រូវ​ស្វែងរក​ព័ត៌មាន មិន​ត្រូវ​ព័ត៌មានរ​ត់រក​យើង​ទេ​។ ពេល​ខ្លះ​ទៅ​យក​ព័ត៌មាន​អត់​បាន​សួរ​ទៀត​.​អត់​សួរ​អ្នក​កាន់​កម្មវិធី​អត់​ស្វែង​យល់​ឲ្យ​ស៊ីជម្រៅ​។

​ក្នុងនោះដែរ អ្នកសារព័ត៌មាន​បាន​សំណូមពរ​ដល់​រដ្ឋបាល​សាលាខេត្ត​ជួយ​ផ្តល់​ដំណឹង​រាល់​កិច្ចប្រជុំ​របស់​រដ្ឋបាល​ខេត្ត​ឲ្យបាន​ដឹង​និង​ជួយ​ធ្វើការ​ជួយ​ឆ្លើយបំភ្លឺ​នូវ​រាល់​បញ្ហា​មុន​ធ្វើ​ការចុះផ្សាយ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត ព្រោះ​អ្នកសារព័ត៌មាន​នេះ​ហើយ​ជា​កញ្ចក់​ឆ្លុះ​ដើម្បី​ស្ថាបនា​» ៕

 

IMG-20170215-WA0028 IMG-20170215-WA0027 IMG-20170215-WA0026

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!