0

​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ចុះបង្ក្រាប​រថយន្ត​លុច​ស៊ី​ស​និង​ឈើ ចំនួន​៨១​ដុំ​ស្មើ​៧៦៤​គីឡូក្រាម​

​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ចុះបង្ក្រាប​រថយន្ត​លុច​ស៊ី​ស​និង​ឈើ ចំនួន​៨១​ដុំ​ស្មើ​៧៦៤​គីឡូក្រាម​

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ចុះបង្ក្រាប រថយន្ត​១​គ្រឿង​ម៉ាក​លុច​ស៊ី​ស​៤៥០ ដឹក​ឈើប្រណិត​ក្រញូង​ជិត​១​តោន ខណៈ​កំពុង​ដឹក​ជញ្ចូន​លើ​ដង​ផ្លូវជាតិ​លេខ​៧៨ ហើយ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​
​កាលពី​ថ្ងៃ​១៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​ក្នុងភូមិ​កាតូត​ឃុំ​កំផុន​ស្រុក​សេសាន​ខេត្តស្ទឹងត្រែង​។

សមត្ថកិច្ច​អាវុធ​ហត្ដ​បញ្ចាក់​ថា រថយន្ត​ដែល​ឃាត់ ម៉ាក​លុច​ស៉ី​ស​៤៥០​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-3170​និង ឈើ​ក្រញូង​មាន​ចំនួន​៨១​ដុំ​ស្មើ​៧៦៤​គីឡូក្រាម​។​

​សមត្ថកិច្ច​អោយដឹងថា មុន​បង្ក្រាបបាន រថយន្ត​ខាងលើ បាន​ដឹក​ឈើ​ក្រញូង​ពី​ស្រុក ថា​ឡា​បរិ​វ៉ាត់ គោលបំណង​ឆ្ពោះទៅកាន់​ខេត្ត​នានា​ដែល​មាន​ទីផ្សារ​នាំចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​តែ​រថយន្ត​ដឹកឈើ​ក្រញូង​នោះ បាន​បញ្ឆោត​សមត្ថកិច្ច​នៅ​ចំនុច​អូរ​ពងមាន់ ធ្វើដំណើ​ទៅ​ខេត្ត​ក្រចេះ រួច​បក​ត្រលប់​ក្រោយ ឆ្ពោះទៅ​ខេត្ត​រតន​:​គិរី​វិញ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប្រដេញ​ស្ទាក់​ចាប់បាន​តែ​ម្តង រីឯ​តៃកុង​បាន​រត់គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ​ផងដែរ ។​

​បច្ចុប្បន្ន​រថយន្ត​និង​ឈើ​ត្រូវបាន​ប្រគល់​ទៅអោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕

 

IMG-20170215-WA0023 IMG-20170215-WA0022 IMG-20170215-WA0019

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!