0

ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង​ត្រូវ​ភ្លើង​ឆេះ ខូចខាត​ទ្រព្យសម្បត្តិ៍​ទាំងស្រុង មិន​ដឹង​មូលហេតុ​

ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង​ត្រូវ​ភ្លើង​ឆេះ ខូចខាត​ទ្រព្យសម្បត្តិ៍​ទាំងស្រុង មិន​ដឹង​មូលហេតុ​

ខេត្ត​ក្រចេះ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០៦​ខ្នង​ត្រូវ​ភ្លើង​ឆាបឆេះ​បំផ្លាញ​ទ្រព្យសម្បត្តិ​មាស​ប្រាក់​ទាំងស្រុង មិន​ដឹង​មូលហេតុ កាលពី​វេលា​ម៉ោង ២០​និង​៣០​នាទី ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ឋិត​នៅ​ចំណុច ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​ក្នុង​ហេតុការណ៍​ឆេះ​ផ្ទះ​ខាងលើ លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ​បាន​ដឹកនាំ​កម្លាំង​
​ចុះ​ជួយ​អន្តរាគមន៍ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន ៣​គ្រឿង និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​២០​គ្រឿង​បាញ់​កុំ​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ដ៏​ទៃ​ទៀត​នៅ​ក្បែរ​ផ្សារ​ស្នួល  ។​

​លោក ចាន់ សុ​គីម បានឲ្យដឹងថា ករណី​អគ្គីភ័យ ភ្លើង​ឆេះ​ផ្ទះ បាន​កើតឡើង​ចំនួន ០១​លើក បណ្តាលអោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០៦​ខ្នង​។​

​ផ្ទះ​ដែល​ឆេះ​មាន ៖ ផ្ទះ​ទី​១​ឈ្មោះ ស្លេះ ហ្សា ទំហំ​៦,៥​ម៉ែត្រ​x២៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក​ស័ង្កសី ទ្រព្យសម្បត្តិ​ខូច​ខាតៈ ម៉ូតូ​ចំនួន ០១​គ្រឿង​, កង់​ចំនួន ០១​គ្រឿង​, ប្រាក់​រៀល​ចំនួន ២,០០០,០០០​រៀល (​ពីរ​លាន​រៀល​គត់​)  ខោអាវ និង​សម្ភារៈ​ក្នុង​ផ្ទះ​ឆេះ​ទាំងស្រុង​។​

-​ផ្ទះ​ទី​២​ឈ្មោះ ម៉ាត់ ស្លេះ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ផ្ទះ​ទំហំ ៥​ម៉ែត្រ​x១០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត ប្រាក់​រៀល​ចំនួន ១,៥០០,០០០​រៀល (​មួយរយ​ហាសិប​ពាន់​រៀល​គត់​) ខ្សែក​មាស​ចំនួន ០២​ជី​, ខោអាវ និង​សម្ភារៈ​ក្នុង​ផ្ទះ​ឆេះ​ទាំងស្រុង ។​

-​ទី​៣ ឈ្មោះ ម៉ាត់ រម៉​ស្មះ ផ្ទះ​ទំហំ ៤​ម៉ែត្រ​x១០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត ប្រាក់​ដុល្លា​ចំនួន​៣០០០​ដុល្លា​(​បី​ពាន់​ដុល្លា​គត់​)​ខោអាវ និង​សម្ភារៈ​ក្នុង​ផ្ទះ​ឆេះ​ទាំងស្រុង ។​

-​ទី​៤ ឈ្មោះ វ៉ាន់ ក្រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ផ្ទះ​ទំហំ​៥​ម៉ែត្រ​x៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី ម្ចាស់ផ្ទះ​មិន​នៅ ។​

-​ទី​៥ ឈ្មោះ ហេង ថា ភេទ​ប្រុស ផ្ទះ​ទំហំ ៥​ម៉ែត្រ​x៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត (​គ្មាន​) ។​

-​ទី​៦ ឈ្មោះ កុម អៀម ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ផ្ទះ​ទំហំ ៥​ម៉ែត្រ​x១៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត ប្រាក់​រៀល​ចំនួន ៥,០០០,០០០​រៀល (​ប្រាំ​លាន​រៀល​គត់​) ប្រាក់​ដុល្លា ៦,០០០​ដុល្លា (​ប្រាំមួយ​ពាន់​ដុល្លា​គត់​) មាស​ចំនួន ០២​តំឡឹង , ម៉ូតូ​ចំនួន ០១​គ្រឿង ខោអាវ និង​សម្ភារៈ​ក្នុង​ផ្ទះ​ឆេះ​ទាំងស្រុង ។ សរុប​ថវិកា​ក្នុង​ការខូចខាត​: – ប្រាក់​រៀល​ចំនួន ៨,៥០០,០០០ រៀល​(​ប្រាំបី​លាន​ហាសិប​ម៉ឺន​រៀល​គត់​) -​ជា​ប្រាក់​ដុល្លា​ចំនួន ៩,០០០​ដុល្លា​(​ប្រាំបួន​ពាន់​ដុល្លា​) – ម៉ូតូ​ចំនួន ០២​គ្រឿង​, កង់​ចំនួន ០១​គ្រឿង​, ខ្សែក​មាស ចំនួន ២​ជី​, មាស​ចំនួន ០២​តំឡឹង និង​សម្ភារៈ​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត ។​

​សមត្ថកិច្ច​នគរបាល ពុំ​ទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ កំពុង​ស្រាវជ្រាវ​រក​មូលហេតុ បណ្តាល​ឲ្យ​អគ្គីភ័យ​កើតឡើង​តើ​បណ្តាលមកពី​អ្វី ៕

 

IMG-20170215-WA0010 IMG-20170215-WA0015 IMG-20170215-WA0013

Filed in: អគ្គិភ័យ

Recent Posts

Bookmark and Promote!