បាត់ដំបង ៖ ផ្លូវកោងបើកលឿន កាច់ចង្កូតមិនទាន់ក្រឡាប់គោយន្តរបួសធ្ងន់៥នាក់ និងស្រាល៧នាក់ពេលត្រឡប់មកពីបុណ្យវិញ បានប្រជាពលរដ្ឋនិងសមត្ថកិច្ចដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពត្រាង កាលពីម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧បេ ក្នុងភូមិស្វាយវែងឃុំ ស្រុកកំរៀង ខេត្តបាត់បង។
លោក ផាន់ ច័ន្ទតារា អធិការស្រុកកំរៀងបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់គោយន្តនេះ មនុស្សចាស់ ក្មេង ប្រុស ស្រី ប្រមាណជាង១០នាក់បើកបរ ដោយឈ្មោះ កែវ ទិត ភេទប្រុសអាយុ២៦ឆ្នាំ ។ អ្នករបួសធ្ងន់៥នាក់មានទី១ឈ្មោះ យិន សុនិរ័ត្ន ភេទប្រុសអាយុ២៨ឆ្នាំ ទី២ ឈ្មោះ ដុល រុំ ភេទស្រីអាយុ ៤៥ ឆ្នាំ ទី៣ឈ្មោះ មឿង សុផុន ភេទប្រុសអាយុ៤៥ឆ្នាំ ទី៤ ឈ្មោះ ស៊ីម ដាឡែន ភេទស្រីអាយុ៧ឆ្នាំនិងទី៥ឈ្មោះដោលយួងភេទស្រីអាយុ៣៣ឆ្នាំ ។ អ្នករបួសស្រាលមាន ៧ នាក់ ទី១ឈ្មោះ យិន ស៊ីម ភេទប្រុសអាយុ ៦៤ ឆ្នាំ ទី២ឈ្មោះ ប៊ុន ម៉ារី ភេទស្រីអាយុ ១៥ ឆ្នាំ ទី៣ ឈ្មោះ រៀន រក្សា ភេទស្រីអាយុ៩ឆ្នាំ ទី៤ឈ្មោះ រៀន ច័ន្ទបរមី ភេទស្រីអាយុ១៥ឆ្នាំ ទី៥ឈ្មោះ ផាត ណាវុធ ភេទប្រុសអាយុ ១៩ ឆ្នាំ ទី៦ឈ្មោះ ផាត ដាវេត ភេទស្រីអាយុ១៥ឆ្នាំ និងទី៧ឈ្មោះ កែវ ទិត ជាអ្នកបើកបរគោយន្ត ទាំងអស់គ្នារស់នៅ ភូមិសំរោងឃុំអូរដាស្រុកកំរៀងខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត ហេតុពួកគាត់បានជិះគោយន្តត្រឡប់ពីធ្វើបុណ្យនៅវត្តភ្នំកុយស្រុក សាលាក្រៅខេត្តបៃលិន ក្នុងបំណងត្រឡប់ទៅផ្ទះ លុះមកដល់ចំណុចកើតហេតុផ្លូវកោង អ្នកបើកបរខំកាច់ចង្កូតទាញគោយន្តដែរតែមិនមកក៏ស្រាប់តែក្រឡាប់ គោយន្ត បណ្តាលឲ្យមានអ្នករបួសធ្ងន់ ស្រាលទាំអស់គ្នាតែម្តង។
លោកអធិការបានបញ្ជាក់ថា ក្រោយពីកើតហេតុភ្លាម ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានទៅជួយអន្តរាគមន៍ បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកំរៀងនិងយកគោយន្តមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀងចំពោះករណីនេះក្រុមេ ជនរងគ្រោះមិនបានធ្វើការប្តឹងផ្តល់នោះទេព្រោះជនរងគ្រោះជាសាច់ញាតិ និងគ្នាទាំងអស់ ៕