ខេត្តបន្ទាយមានជ័យ ៖ សិស្សសាលាវិទ្យាល័យសិរីសោភ័ណ២ក្រុម ភាគីម្ខាងមានគ្នា៣នាក់ ម៉ូតូ១គ្រឿង ចំណែកមួយម្ខាងទៀតមានគ្នា៩នាក់ម៉ូតូ៣គ្រឿងបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ចាក់គ្នាយ៉ាងសាហាវនៅក្នុងទីប្រជុំជនត្រងកន្លែងបេនឡានតែសំណាងល្អណាស់ភាគីដែលត្រូវគេដេញកាប់នោះភ័យស្លន់ស្លោរបើកម៉ូតូទៅបុកនិងម៉ូតូ១គ្រឿង ទើបភាគីខាងបង្កដកថយគេចខ្លួនបាត់អស់នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ នៅត្រង់ចំណុចបេនឡានក្រុងពន្លឺខ្មែរអង្គរ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោករវៈសេនីយ៍ត្រី ភឿក ព្រហ្ម មេបញ្ជាការមូលដ្ឋានស្តីទីកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា បើតាមសិស្សសាលាម្នាក់ឈ្មោះពិសិទ្ធ ភេទប្រុស អាយុ១៤ឆ្នាំរស់នៅក្នុងភូមិ ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាសិស្សរៀននៅវិទ្យាល័យសិរិសោភ័ណជា ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុនោះពេលម៉ោងចេញទៅផ្ទះខ្លួននិងមិត្តភ័ក្តរ២នាក់ទៀតបានជិះម៉ូតូម៉ាកទ្រីម ព៌ណខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ១A៦២២៤ ចេញពីសារៀនសំដៅមកផ្ទះបានប្រហែល៥០០ម៉ែត្រស្រាប់តែម្នានក្មេងសិស្សសាលាវិទ្យាល័យសិរីសោភ័ណមានគ្នា៩នាក់ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយកាំបិតនៅដៃស្ទើរគ្រប់គ្នាបានជិះម៉ូតូដេញកាប់ភាគី៣នាក់ យ៉ាងសាហាវ ។ ពេលនោះខាងភាគី៣នាក់ភ័យពេក បានបើកម៉ូតូយ៉ាងលឿនក៏ជ្រុល់ទៅបុកម៉ូតូ១គ្រឿងទៀតម៉ាកវេវ ព៌ណក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ ១D៦៩៥៧ ពេញទំហឹងបណ្តាលឲ្យម៉ូតូទាំង២គ្រឿងនោះ ដួលពេញថ្នល់ជាតិតែសំណាងណាស់គ្មានអ្នករងរបួសធ្ងន់ធ្ងន ។ ចំណែកភាគីដែលដេញកាប់គេនោះឃើញសភាពការណ៍មិនស្រួលជិះម៉ូតូគេចខ្លួនបាត់អស់ ។
ជនរងគ្រោះឈ្មោះ ពិសិទ្ធ បានបញ្ជាក់ទៀតថា ការដែលគេដេញកាប់ចាក់ខ្លួននោះមិនដឹងមានរឿងគំនុំអ្វីឡើយប្រហែលមិត្តភ័ក្តមានរឿងជាមួយភាគីមួយទៀតមិនដឹង តែខ្លួនបានស្គាល់មុខអ្នកដែលដេញកាប់ទាំង៩នាក់នោះអស់ហើយថែមទាំងស្គាល់ផ្ទះទៀតផង ។ ជនដែលដេញកាប់គេទាំង៩នាក់នោះ សមត្ថកិច្ចកំតាមរកចាប់មកដាក់ទោសទៅតាមផ្លូវច្បាប់ ។ ចំណែកម៉ូតូ ដែលសិស្សបុកនោះបានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងតែម្តង ៕
ច័ន្ទ ដារ៉ា