0

ឈើ​ប្រណិត​២​រទេះ​ម៉ូតូ​របស់​ឈ្មួញ​ឈ្មោះ យ៉ាវ លាវ​ហេង ជនជាតិ​វៀតណាម​ត្រូវ​បាន​បង្ក្រាប​

ឈើ​ប្រណិត​២​រទេះ​ម៉ូតូ​របស់​ឈ្មួញ​ឈ្មោះ យ៉ាវ លាវ​ហេង ជនជាតិ​វៀតណាម​ត្រូវ​បាន​បង្ក្រាប​

ខេត្ត​រតនគិរី​៖ ឈើ​ប្រណិត​២​រទេះ​ម៉ូតូ​របស់​ឈ្មួញ​ឈ្មោះ យ៉ាវ លាវ​ហេង ជនជាតិ​វៀតណាម ដឹកយក​ទៅ ទីតាំង​ស្តុក​មួយកន្លែង ត្រូវ លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​រតនគីរី ដឹកនាំ​កម្លាំង​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ដ​កិ​ច្​
​ចុះ​បង្ក្រាប​និង​ដកហូត​ឈើ​ប្រភេទ​ធ្នង់​មួយចំនួន កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភ​: ឆ្នាំ​២០១៧​ភូមិ​អូរ​មៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតន​គីរ ។​

​នគរបាល​សេដ្ឋកិច្ច​ខេត្ត​រតន​:​គី​រី​ដែល​ចុះ​បង្ក្រាប​បានឲ្យដឹងថា ផ្ទះ​មួយ​កន្លែង​ដែល​ស្តុក​ឈើប្រណិត​លួចលាក់​ស្ថិតនៅក្នុង​ភូមិ​ឃុំ​ខាងលើ​ត្រូវបាន​កម្លាំង​ចុះ​បង្ក្រាប​នេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ យ៉ាវ លាវ​ហេង ភេទ​ប្រុស ជនជាតិខ្មែរ​។​

​ឈ្មួញ​ម្នាក់​នេះ​សកម្ម​ក្នុង​ការប្រមែប្រមូល​ទិញ​ឈើ​មក​ស្តុក​ទុក្ខ​ទាំងយប់​ទាំង​ថ្ងៃ​ពី​ឈ្មួញ​ផ្សេងៗ​ដែល​ដឹក​តាម​ម៉ូតូ រួច​ហើយ​ដឹកជញ្ជូន​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ​ដោយ​ពុំ​ញញើត នឹង​ការទប់ស្កាត់ បង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​នោះ​ឡើយ​។​

​ក្រោយ​ពី​កម្លាំង​ជំនាញ​បង្ក្រាបបាន​ឈើ​ទាំង​នោះ​ដឹក​យក​មក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត នឹង​កសាង​សំណុំបែបបទ​ប្រគល់​ទៅឲ្យ​ជំនាញ​រដ្ឋបាលខ​ណ្ឌ​ព្រៃឈើ​ចាត់ការ​បន្ត​តាម​និតិ​វិធី​។​ចំណែក​ម្ចាស់ផ្ទះ​ត្រូវ​បង់​ផាកពិន័យ​តាម​ច្បាប់​ព្រៃឈើ ៕

 

IMG-20170213-WA0096 IMG-20170213-WA0099 IMG-20170213-WA0098

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!