0

យុវជន​ម្នាក់​ជា​ព្រូ​រថយន្តក្រុង​តូចចិត្ត​សង្សារ​បែកចិត្ត និង​ថៅកែ​ដេញ​ចោល យក​ខ្សែភ្លើង​ចង​ក​ស្លាប់​ខ្លួន​ក្នុង​បន្ទប់រៀន​កាត់ដេរ​

យុវជន​ម្នាក់​ជា​ព្រូ​រថយន្តក្រុង​តូចចិត្ត​សង្សារ​បែកចិត្ត និង​ថៅកែ​ដេញ​ចោល យក​ខ្សែភ្លើង​ចង​ក​ស្លាប់​ខ្លួន​ក្នុង​បន្ទប់រៀន​កាត់ដេរ​

ខេត្ត​បាត់ដំបង​៖ កាលពី​វេលា​ម៉ោង​៧​និង ៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៤ វិទ្យាល័យ​មោងឫស្សី ស្ថិតក្នុង​ក្រុម​ទី​១ ភូមិ​ពោធិ៍​២ ឃុំ​គារ​ស្រុក​មោងឫស្សី​មាន​ការភ្ញាក់ផ្អើល​ដោយ​យុវជន​ម្នាក់​ជា​ព្រូ​រថយន្តក្រុង​យក​ខ្សែភ្លើង​ចងក​ស្លាប់​ខ្លួន​និង​ធ្នឹម​នៅក្នុង​បន្ទប់រៀន​កាត់ដេរ​មូលហេតុ​តូចចិត្ត​សង្សារ​បែកចិត្ត​និង​ត្រូវ​ថៅកែ​ដេញ​ចោល ។​

​លោក ហឹង​មុន្នី​នាយ​នគរបាល​ផ្នែក​ព្រហ្មទ័ណ្ឌ​ស្រុក​មោងឫស្សី បាន​ឲ្យដឹងថា​យុវជន​រងគ្រោះ​ដែល​បាន​ចង​ក​សម្លាប់​ខ្លួន មាន​ឈ្មោះ​រ៉ា សំណាង អាយុ ២២​ឆ្នាំ​មុខរបរ ព្រូ​រថយន្តក្រុង រស់នៅ​ភូមិ​ថ្នល់​បំបែក ឃុំ​ត្រពាំង​ឫស្សី​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​វត្ថុតាង​ប្រើ​ខ្សែភ្លើង ចងទៅ​និង​ធ្នឹម​ខាងលើ ផុតពី​ដី ។ ស្ត្រី​សង្សារ​ជា​អ្នកលក់​សំបុត្រ​រថយ្ត​ក្រុង​នៅ​ស្រុក​មោងឬស្សី​ខេត្ត​បាត់ដំបង​។​

​បើ​តាម​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ជិត​កន្លែងកើតហេតុ បាន​ប្រាប់​សមត្ថកិច្ច​ថា​ជនរងគ្រោះ​នេះ ពេល​រថយន្ត​ធ្លាប់​ឈប់​ចត​នៅ​ស្រុក​មោងឫស្សី ជា​ញឹកញាប់​ក៏​ស្គាល់​ស្រី​ម្នាក់​ជា​អ្នកលក់​សំបុត្រ​រថយ្ត​ក្រុង​យក​ធ្វើ​ជា​សង្សារ​(​មិន​ស្គាល់​ឈ្មោះ )​។ ក្រោយមក​ឮសូ​រថា​យុវជន​រងគ្រោះ​ឈ្លោះប្រកែក​បែកផ្លូវ​គ្នា​ជាមួយ​ស្រី​ស្នេហ៍ ម្យ៉ាងទៀត មិនដឹងថា​មាន​កំហុស​អី្វ​ត្រូវ​ក្រុមហ៊ុន​ដេញចេញ មិនឲ្យ​ធ្វើ​ការ​បន្ត​ទៀត បាន​រយៈពេល​ប្រហែល​១​សប្តាហ៍​មក​ហើយ​។​លុះ​ព្រឹក​ថ្ងៃកើតហេតុ ស្រាប់តែ​ឮ​សូរ​សមត្ថកិច្ច​និង នាយក​វិទ្យាល័យ​មោងឫស្សី​ប្រាប់ថា យុវជន​រូបនេះ​បាន​ចង​ក​សម្លាប់​ខ្លួន​ក្នុង​អគារ កាត់ដេរ​G បន្ទប់​លេខ​៣៨​។​

​ក្រោយពី​សមត្ថកិច្ច ចម្រុះ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ហើយ បានអោយដឹងថា សព​យុវជន​មិនដឹង​ចងក​ស្លាប់​ពី​ពេលណា​មក​ទេ សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ធ្វើអត្តឃាត ដោយ​ចងក​ស​កម្លាប់​ខ្លួនឯង​ពិតប្រាក​ដ​មែន និង​បាន​ប្រគល់​សព​ជនរងគ្រោះ ឲ្យទៅ​សាច់ញាតិ ដឹកយក​ទៅ​ស្រុកកំណើត ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

2014_09_11c3 (7)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment