ខេត្តប៉ៃលិន៖ នៅម៉ោង១១៖២៥នាទី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំដែន ព្រំ នៃសាខាគយ និងរដ្ឋាករខេត្តប៉ៃលិនបើកររថយន្ត បុកជាមួយរថយន្តធំដឹកទំនិញ
បណ្តាលឲ្យស្លាប់ ក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយមូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសាររថយន្តជនរងគ្រោះបានបើករេចង្កូតទៅខាងឆ្វេងដៃ ក៏ប៉ះជាមួយរថយន្តដឹកទំនិញធុនធំ បណ្តាលឲ្យក្រឡាប់ស្លាប់តែម្តង។ លោកបន្តថា នៅព្រឹកនេះ កម្លាំងសមត្ថកិច្ចបានចុះស្ទួចរថយន្តទាំង២គ្រឿងចេញពីកន្លែងកើតហេតុនិងប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕