0

​អភិបាលខេត្ត​និង​ជា​អនុប្រធាន​គណកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តរតនៈគិរី​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​អាគា​រ​ស្នាក់ការ​គណបក្ស​ស្រុក​អូរយ៉ាដាវ​

​អភិបាលខេត្ត​និង​ជា​អនុប្រធាន​គណកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តរតនៈគិរី​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​អាគា​រ​ស្នាក់ការ​គណបក្ស​ស្រុក​អូរយ៉ាដាវ​

ខេត្ត​រតនៈគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្ត​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គណៈបក្ស​ប្រជាជន​កម្ពុជា​បាន សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​អាគា​រ​ស្នាក់ការ​គណបក្ស​ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនៈគិរី ដែល​មាន​សមាជិក​និង​បករ​ជា​ពលរដ្ឋ​ចូលរួម​ច្រើន​កុះករ នៅ​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​។​

​ឯកឧត្តម ថង សាវុន អភិបាលខេត្ត និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គណៈបក្ស​ប្រជាជន​កម្ពុជា​បាន មាន​ប្រសា​ស​ន៏​ថា គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​នៅជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​និង​បម្រើ​ជូន​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ទាំង​អស់មិ​ន​ថា​នៅ​ទីណា​នោះទេ ។

​ឯកឧត្តម​បាន​ដាស់តឿន​ក្រើនរំលឹក​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​គ្រប់​រូប​ត្រូវ​ចុះ​មូលដ្ឋាន ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ​និង​តំរូវការ​របស់​ប្រជាពលរដ្ឋ​និង​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​របស់​គណ​បក្ស​ដែល​បាន​ប្រគល់ជូន ។ ជាពិសេស ត្រូវ​ជម្រុញ​ការងារ​ចលនា ប្រជាពលរដ្ឋ ក្នុង​ការត្រៀម​ប្រៀប នៃ​ការបោះឆ្នោត ជ្រើសរើស​ក្រុម ប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខ ។

​ឯកឧត្តម​បាន​បញ្ជាក់ថា អាគារ​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូយ៉ាដាវ បាន​សាងសង់​អំពី​ឥត​ប្រក់​ក្បឿង​ទំហំ​១០x២១​ម៉ែត្រ លើ​ផ្ទៃដី​ទំហំ​២៦x៧៥​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន​៥៤៣០៥​ដុល្លារ ដែល​ថវិកា​ទាំងអស់​នេះ បានមក​ពី​ការចូលរួម​វិភាគទាន​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​លំដាប់ថ្នាក់ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោកជំទាវ អមដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ និង​មន្ត្រីរាជការ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​បាន​អញ្ជើញ​ចូលរួម​ពិធី​បុណ្យ​មាឃបូជា​នៅ​វត្ត​សី​ម៉ា​សុវណ្ណ​គិរី​ស្ថិតក្នុង​ឃុំ​លំ​ជ័រ​ស្រុក​អូរយ៉ាដាវ ។​

​ឯកឧត្តម​ក៏បាន​មាន​ប្រសា​ស​ន៏​ទៅកាន់​ពុទ្ធបរិស័ទ​នាឱកាស​នោះ​ថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ហើយ​បាន​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការកសាង​និង​អភិវឌ្ឍន៍​ធនធានមនុស្ស​មិន​ត្រឹមតែ​ប៉ុណ្ណោះ ព្រះពុទ្ធសាសនា បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​យើង​បាន​រួមរស់​ជាមួយគ្នា​ដោយ​សុខសាន្ត​ទាំង​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​នៅក្នុង​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សន្តិភាព​ស្ថេរភាព​សង្គម​និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ព្រមទាំង​រក្សាបាន​នូវ​អត្តសញ្ញាណ​ជាតិ​ផង​ដែរ ។​

​ពិធីបុណ្យ​បាន​ប្រព្រឹត្តទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា​មាន​ពិធីសូត្រមន្ត​ចំរើន​ព្រះ​ប​រឹទ្ធ​និង​សមាទានសីល៍​រួច​ឯកឧត្តម​និង​លោកជំទាវ​ព្រមទាំង​ពុទ្ធ​បរិ​ស័ត​ចំណុះជើងវត្ត​បាន​អញ្ជើញ​រាប់​បាត​ព្រះសង្ឃ​និង​ប័ង្សកូល​ដើម្បី​ឧទិស​ផល្លា​អនិស​ង្ឃ​ជូន​ដល់​បុព្វការី​ជន​មាន​មាតាបិតា​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្ដាន​ដែល​បាន​បែក​កាយ​រំលាយខ័ន្ធ​ទៅកាន់​បរ​លោក​សូម​អោយ​វិញ្ញាណខ័​ន្ធ​អស់លោកអ្ន​ក​ដែល​មានគុណ​ទាំងនោះ​មក​ទទួលយក​នូវ​អត្ថ​មនុញ្ញផល ដែល​កូនចៅ​បាន ឧទិស ជូន​ន័យ​ពិធីបុណ្យ មាឃបូជា​នេះ ៕

 

IMG-20170213-WA0028 IMG-20170213-WA0025 IMG-20170213-WA0029

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!