0

កម្លាំង​នគរបាល​ស្រុក​បន្ទាយ​អំពិល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ដកហូត​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៦០ គ្រាប់​

កម្លាំង​នគរបាល​ស្រុក​បន្ទាយ​អំពិល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ដកហូត​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៦០ គ្រាប់​

​ខេត្ត​ឧត្តរមានជ័យ​៖ កម្លាំង​នគរបាល​ស្រុក​បន្ទាយ​អំពិល សហការណ៍​ជាមួយ​ប៉ុស្តិ៍ អំពិល​ចុះ​ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​និង​ដកហូត​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៦០ គ្រាប់ កាល​វេលា​ម៉ោង ១៧ និង​១២ នាទី  ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ ២០១៧ នៅ​ចំណុច​ផ្លូវបំបែក​ជា​បី ស្ថិតនៅ​ភូមិ​ត្រុំ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។​

​លោក​វរសេនីយ៍ត្រី ឃុល ភិន អធិការរង​ទទួល​ផែន​យុត្តិធម៌ ដឹកនាំ​កម្លាំង សហការណ៍​ជាមួយ​លោក​អនុសេនីយ៍ទោ ដៀប សារឿ​ន នាយប៉ុស្ថិ៍ ចុះ​ល្បាត​ក្នុង​ភូមិ​ឃុំ​អំពិល បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​គ្រឿងញៀន​មួយ​ករណី នៅ​ចំណុច​ផ្លូវបំបែក​ជា​បី ស្ថិតនៅ​ភូមិ​ត្រុំ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល​ក្នុងនោះ បាន​ធ្វើកា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មាន​ឈ្មោះ អ៉ីន នឿត  ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ​ល្បើក​រិទ្ធ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ។​

​វត្ថុតាង​ឆែកឆេរ​ដកហូត​បាន​រួមាន ៖ ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​WY​ចំនួន​៦០ គ្រាប់​ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង ម៉ូតូ ចំនួន ០១ គ្រឿង​

​បច្ចុប្បន្ន កំពុង​សាកសួរ និង​កសាង​សុំណុំរឿង​តាម​និតិវិធី ៕

 

IMG-20170213-WA0009

IMG-20170213-WA0013

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!