ខេត្តព្រះវិហារ៖ រដ្ឋបាលព្រៃឈើផ្នែកស្រុកជាំក្សាន្តកសាងសំណុំរឿង រថយន្ដដឹកអេតចាយបង្កប់ឈើប្រណិតជាង៨ម៉ែត្រគូប ក្រោយពីកាវាស់វែងរួចរយ:ពេល២ថ្ងៃទៅតុលាការ នា ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ដើម្បីចាត់ការតាមនិតិវិធី។
លោក ម៉ក បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត បានឲ្យដឹងដែរថា. ឈើប្រណិត ដែលក្រុមឈ្មួញដាក់បង្កប់នៅក្នុងរថយន្តដឹកអេតចាយជាប្រភេទ ឈើក្រញូង និងឈើនាងនួន ។
រថយន្តកូរ៉េប្រាំតោន ពាក់ស្លាកលេខព្រៃវែង 3A.00.26 ដឹកអេតចាយ ដាក់បង្កប់ ឈើប្រណិតជាង៨ម៉ែត្រគុប
ដឹកចេញពីខេត្តឧត្តមានជ័យ ឆ្លងកាត់តាមខេត្តព្រះវិហារ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែក សហការជាមួយសង្កាត់ជាំក្សាន្តស្ទាក់បង្ក្រាបបាន រឺឯថៅកុងរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៦២ ត្រង់ចំណុចភូមិស្វាយ ស្ថិតក្នុង ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ក្រោយពីធ្វើការវាស់វែងអស់រយ:ពេល២ថ្ងៃលុះព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ នេះសរុបទាំងអស់មានចំនួន៣៨៦៧ដុំ ស្មើនិង៨,៣៦១ម៉ែត្រគីប ក្នុងនោះឈើក្រញូងមានចំនួន ៣៧៧៧ ដុំ ត្រូវនិង៤៦០៤គីឡូក្រាម ស្មើនិង ៣,៨៣៧ម៉ែត្រគុប ឈើនាងនួន មានចំនួន ៩០ដុំ ស្មើនិង ៤,៥២៤ម៉ែត្រគូប ។
ចំណែករថយន្ដ និងឈើខាងលើ ត្រូវបានកំលាំងជំនាញរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ដ ៕