0

ឆ្លង​ចរន្ត​អគ្គីសនី ផ្ទុះ​សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​១​ខ្នង​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​៧០០០​ដុល្លា​

ឆ្លង​ចរន្ត​អគ្គីសនី ផ្ទុះ​សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​១​ខ្នង​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​៧០០០​ដុល្លា​

ខេត្ត​បាត់ដំបង​៖ ឆ្លង​ចរន្ត​អគ្គីសនី ផ្ទុះ​សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​១​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី បំផ្លាញ​ការ ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​៧០០០​ដុល្លា​ ​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១២​ខែ​កុម្ភ​:​ឆ្នាំ​២០១៧ ស្ថិត​ក្នង​ក្រុមទី​៧​ភូមិ​រំចេក​២​សង្កាត់​រតន​: ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។

​ក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆេះ​នេះ រថយន្ត​អគ្គីភ័យ របស់ ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​បាត់ដំបង ប្រើប្រាស់​ទឹក ចំនួន​៣​រថយន្ដ ប៉ុន្តែ ដោយសារ​ផ្លូវ​ឆ្ងាយ កម្លាំង​ភ្លើង​ឆេះ​ខ្លាំង បណ្ដាល​ឲ្យ​អគ្គីភ័យ​នេះ​ឆេះ​បំផ្លាញ​ផ្ទះ​ទាំង​ស្រុង​។​

សមត្ថកិច្ច​នគរបាល​ក្រុង​បាត់ដំបង​អោយដឹងថា មាន​ករណី​ឆេះ​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៨​គុណ​១២​ម៉ែត្រ​របស់​ឈ្មោះ ប៊ុន បេ​លេក ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​ស្ថិត​ក្នង​ក្រុមទី​៧​ភូមិ​រំចេក​២​សង្កាត់​រតន​: ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​សម្ភារ​:​បាត់បង់​រួមមាន​: 1/​ផ្ទះ​មួយ​ខ្នង​ទំហំ​៨​គុណ​១២​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​។ 2/​ប្លង់​ដី​ចំនួន​១​សន្លឹក​។ 3/​ទូ​រទស្ស​ចំនួន​១​គ្រឿង​។ 4/​កង់​ជិះ​ចំនួន​១​គ្រឿង​។​ទំហំ​ខូចខាត​គិត​ជា​ប្រាក់​អស់​ប្រហែល​៧០០០​ដុល្លា មូលហេតុ ឆ្លង​ចរន្ត​អគ្គី​នី ។​

​ករណី​គ្រោះ​អគ្គីភ័យ​នេះ រថយន្ត​អគ្គីភ័យ របស់ ស្នងការ ប្រើប្រាស់​ទឹក ចំនួន​៣​រថយន្ដ ប៉ុន្តែ ដោយសារ​ផ្លូវ​ឆ្ងាយ កម្លាំង​ភ្លើង​ឆេះ​ខ្លាំង បណ្ដាល​ឲ្យ​អគ្គីភ័យ​នេះ​ឆេះ​ទាំង​ស្រុង ៕

 

IMG-20170212-WA0114 IMG-20170212-WA0111 IMG-20170212-WA0110

Filed in: អគ្គិភ័យ

Recent Posts

Bookmark and Promote!