ខេត្តបាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកកំរៀង បានចុះបង្ក្រាប ករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសប្បាប់ ឃាត់ខ្លួនស្ត្រីម្នាក់និង ដកហូតថ្នាំញៀន៣៦កញ្ចប់ និងសម្ភារ:មួយចំនួន នៅល្ងាចថ្ងៃទី១២ខែកុម្ភ:ឆ្នាំ២០១៧ នៅចំណុច ផ្លូវឈូកពេជ្រ ភូមិអូរដាលើ ឃំុបឹងរាំង ស្រុកកំរៀង ។
លោកវរសេនីយ៏ត្រី គឹម ពន្លក អធិការនគរបាលស្រុកកំរៀង បានឲ្យដឹងថាស្ត្រីដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនឈ្មោះ វ៉ែន វួច អាយុ ៥០ឆ្នាំ មានទីលំនៅសព្វថ្ងៃ ក្រុមទី១៧ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង វត្ថុតាងចាប់យកបានរួមមាន ៖ ម៉ាទឹកកក ៣៤កញ្ចប់តូច និង ២កញ្ចប់ធំ លុយដុល្លាក្លែងក្លាយចំនួន ២១៧០០ដុល្លា ស្មើ២១៧សន្លឹក លុយខ្មែរចំនួន ១៥៣០០០រៀល លុយថៃចំនួន ១៨០បាត ទូរស័ព្ទម៉ាក មេតហ្វូន ១គ្រឿង។
ករណីនេះជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតាមនិតិវិធី ៕