0

​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​ឃាត់ខ្លួន​មនុស្ស ២ នាក់ ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​១៧​កញ្ចប់​

​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​ឃាត់ខ្លួន​មនុស្ស ២ នាក់ ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​១៧​កញ្ចប់​

​ខេត្ត​ឧត្តរមានជ័យ​៖ ​លោក វរសេនីយ៍ទោ អិន កាយ អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ដឹកនាំ​កំលាំង​១៤​នាក់​ចុះ​បង្ក្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន មួយ​ករណី  ឃាត់ខ្លួន​មនុស្ស​២​នាក់​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​១៧​កញ្ចប់​និង​សម្ភារ​: មួយចំនួន កាល វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២​ខែ​កុម្ភ​: ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ថ្នលកែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ​។

​សមត្ថកិច្ច​នគរបាល ស្រុក​ត្រពាំង​ប្រាសាទ​បានឲ្យដឹង​ថា​ការ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​មាន ៖ ទី​១ ឈ្មោះ វណ្ណ សីហា ភេទ​ប្រុស​អាយុ ១៩​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ។ ទី​២​ឈ្មោះ ស៊ាន់ រតនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ ឃុំ ស្រុក​ត្រពាំង​ប្រាសាទ​ជាមួយគ្នា​។​

​វត្ថុតាង​ឆែកឆេរ​ដកហូត​បាន​រួម​មាន ៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​(lCE) ចំនួន​១១​កញ្ជប់​តូច និង​៦​កញ្ជប់​ធំ​ល្មម ទូរស័ព្ទដៃ​ចំនួន ៦​គ្រឿង លុយ​ខ្មែរ​ចំនួន​១២៣០០០​រៀល នាឡិការ ដៃ ១​គ្រឿង មួកសុវត្ថិភាព ១ និង​សំភារ​:​សម្រាប់​ជក់​មួយចំនួនទៀត​។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សាកសួរ និង​កសាង​សុំណំរឿង​តាម​និតិវិធី ៕

 

IMG-20170212-WA0058 IMG-20170212-WA0057

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!