ខេត្តរតនគិរី៖ វេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មាន រថយន្តម៉ាកឡងគ្រីស័រ១គ្រឿងសេរីចាស់ ពណ៌ខ្មៅ អត់ស្លាកលេខ ដឹកឈើ ៦ ដើម លានចេញពីគូទរថយន្ត តាមបណ្តោយផ្លូវជាតិលេខ៧៨បម្រុងនាំចេញទៅ ច្រករបៀងភ្នំក្រហមពុំឃើញមានស្ថាប័នឬសមត្ថកិច្ចណាចេញមុខមកបង្ក្រាបឡើយ។
តាមប្រភពពីតៃកុងរថយន្តដឹកឈើមិនស្គាល់អត្តសញ្ញាណខាងលើបានប្រាប់អ្មកសារព័ត៌មានឲ្យដឹងថា ជាឈើរបស់ឈ្មោះ ធំ ជាមន្ត្រីនគរបាលវិរៈការពារព្រំដែន៦២៣ឈរជើងស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ឈើប្រណិតប្រភេទសក្រំ ឡាំងបួនជ្រុងមានមុខកាត់៣០ទៅ៤០សង់ទីម៉ែត្រប្រវែង៤ម៉ែត្រប្រមាណ៦ដើម។
ប្រភពបន្តថា ឈើទាំងអស់នេះដឹកជញ្ជូនទៅច្រករបៀងភ្នំក្រហមដែលមានចម្ងាយពីច្រកទ្វារអន្តជាតិអូរយ៉ាដាវប្រមាណ២០០ម៉ែត្រដល់ច្រកចូលភ្នំក្រហមតាមផ្លូវលំ១ខ្សែឆ្ពោះទៅកាន់ប្រទេសវៀតណាមផងដែរ។
គួរបញ្ជាក់ផងដែរថា បទល្មើសព្រៃឈើការដឹកជញ្ជូននាំចេញទៅលក់នៅឯប្រទេសវៀតណាមភាគច្រើនជាសមត្ថកិច្ចដែលមានអំណាចប្រកាន់បក្សពួកនិយម ទើបធ្វើចរាចរបានយ៉ាងរលូន ប៉ុន្តែប្រជាពលរដ្ឋតូចតាចទន់ខ្សោយដឹកតាមម៉ូតូ២ទៅ៣ដុំដេញចាប់ប្រផាប់ប្រផីងបង់ផាកមិនលើកលែងនោះឡើយ ៕