0

​ជំទាវ​ម៉ៅ មា​ល័យ កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្ត្រី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជំទាវ​ញ៉ែម សា​ខន ស ខេង​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​ធ្វើ​បុណ្យរាប់បាត្រ​ព្រះសង្ឃ​៥០០​អង្គ នៅ​ប្រាសាទ​បន្ទាយឆ្មា​

​ជំទាវ​ម៉ៅ មា​ល័យ កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្ត្រី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជំទាវ​ញ៉ែម សា​ខន ស ខេង​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​ធ្វើ​បុណ្យរាប់បាត្រ​ព្រះសង្ឃ​៥០០​អង្គ នៅ​ប្រាសាទ​បន្ទាយឆ្មា​

ខេត្ត​បន្ទាយមានជ័យ​៖ ជំទាវ​ម៉ៅ មា​ល័យ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជំទាវ​ញ៉ែម សា​ខន ស ខេង​សម្តេច​ក្រឡាហោម ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្វើ​បុណ្យរាប់បាត្រ​ព្រះសង្ឃ​៥០០​អង្គ នៅ​ប្រាសាទ​បន្ទាយឆ្មា ឧទ្ទិស​មហាកុសល​ជូន​បុព្វបុរស រាជវង្ស មេទ័ព ដែល​បាន​ពលី​ជីវិត ដើម្បី​កសាង​ប្រាសាទ​និង​ការពារ​ទឹកដី​កម្ពុជា​អោយ​គង់វង្ស​មកដល់​សព្វថ្ងៃ​។​

​កម្មវិធី​បុណ្យ​មាន​រយៈពេល​២​ថ្ងៃ​គឺ​ចាប់​ពី​ព្រឹក​ថ្ងៃទី​១០​រហូត​ដល់​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ នៅ​ប្រាសាទបន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។​

​ក្នុង​កម្មវិធី​បុណ្យ​មាន​ការចូលរួម​ពី​លោកជំទាវ​លោក​ឧកញ៉ា លោក​អភិបាលខេត្ត លោកស្នងការ លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្ត មេបញ្ជាការ​សឹក​រង មេបញ្ជាការ​កងពល​៥១ ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត មន្ត្រីរាជការ​គ្រប់​បណ្តាល​ស្រុក សប្បុរសជន លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ជា​ច្រើន​នាក់​ទៀត​។​

​នៅ​ព្រឹក​ថ្ងៃ​១៥​កើត​ពេញបូណ៌មី ខែ​មាឃ ឆ្នាំ​វក អដ្ឋស័ក ព​.​ស ២៥៦០​ត្រូវ​នឹង ថ្ងៃទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​អវត្តមាន​ជំទាវ​ញ៉ែម សា​ខន ស ខេង​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​ដោយ​ជំទាវ​ជាប់រវល់​ធ្វើបុណ្យ​នៅ​ខេត្ត​ព្រៃវែង​។
​នៅ​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​សប្បុរសជន​ទាំងអស់​បាន ធ្វើ​បុណ្យរាប់បាត្រ​ព្រះសង្ឃ​ចំនួន​៥០០​អង្គ ឧទ្ទឹស​មហាកុសល​ជូន​បុព្វបុ​រ​ស រាជវង្ស មេទ័ព ដែល​បាន​ពលី​ជីវិត​ដើម្បី​កសាង​ប្រាសាទ​និង​ការពារ​ទឹកដី​កម្ពុជា​អោយ​គង់វង្ស​មកដល់​សព្វថ្ងៃ ក្រោម​កំដៅថ្ងៃ​ដោយ​ទឹកមុខ​ញញឹម និង​សេចក្តី​រីករាយ ព្រមទាំង​បាន​ដោះលែង​សត្វ​ស្លាប​រាប់រយ​ក្បាល ឲ្យមាន​សេរីភាព​សុំ​សេចក្តីសុខ​សប្បាយ​ដល់​ក្រុមគ្រួសារ​រាងៗ​ខ្លួន​និង​ចែក​អំណោយ​ដល់​សិស្សានុសិស្ស​ផង​ដែរ ៕

 

bc005 bc0010 bc006 bc003

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!