ខេត្តក្រចេះ៖ បុរសម្នាក់ជា ជនសង្ស័យម្នាក់ក្លែងបន្លំឯកសណ្ឋាន រដ្ឋបាលព្រៃឈើដាក់កុងត្រូលជជុះកាក់យកលុយពីឈ្មួញឈើយ៉ាង អាណាធិបតេយ្យត្រូវបាន លោកហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី និងជាប្រធានគណ:បញ្ជាការឯកភាពស្រុកចិត្របុរីបានចុះបង្ក្រាប និងឃាត់ខ្លួន នៅវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកចិត្តបុរី បានឱ្យដឹងថា
បុរសសង្ស័យដែល ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ទឹម គម ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអូរស្ពាន ឃុំស្ពានមានជ័យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ដកហូតវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
០១. ឯកសណ្ឋានរដ្ឋបាលព្រៃឈើ ចំនួន០១កំប្លេ
០២. មួក ចំនួន០១
០៣. ខ្សែក្រវ៉ាត់សីុវិល ចំនួន០១
០៤. ប្រាក់រៀល ចំនួន៣៥០០០រៀល
០៥. ទូរស័ព្ទចំនួន០១គ្រឿង។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ បានស្លៀកពាក់ឯកសណ្ជានរដ្ឋបាលព្រៃឈើ និងបានដាក់ប៉ុស្តិយកលុយពីប្រជាពលរដ្ឋដែលរកសុីដឹកឈើ តាមរទេះគោ តាមគោយន្តកន្ត្រៃ និងម៉ូតូ ជាច្រើនដងមកហើយ។
បច្ចុប្បន្នបុរសសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕