រាជធានីភ្នំពេញ ៖ អនុសេនីយ៌ត្រី ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំង ចុះបង្ក្រាបឃាត់ខ្លួន បុរសសង្ស័យ២នាក់ជាមុខសញ្ញាចែកចាយថ្នាំញៀននិងដកហូត ថ្នាំញៀន ម៉ាទឹកកកចំនួន១១កញ្ចប់និងសម្ភារ:មួយចំនួនទៀត កាលពីវេលាម៉ោង ៩និង ៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៥ ក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសសង្ស័យ២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១/ឈ្មោះ តាំង គៀត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មុខរបរលក់អេតចាយ(ជួញដូរ)។ ២/ឈ្មោះ ជឹម គុជ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ក្រុមទី០៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (ជួញដូរ)។ វត្ថុតាងដកហូតបានគឺថ្នាំញៀនម៉ាទឹកកកចំនួន១១កញ្ចប់ធំតូច(៤ធំ+៧តូច) និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ បច្ចុប្បន្ន បុរសសង្ស័យទាំង ២ នាក់ និងវត្ថុតាងត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការ ទៅតាមនីតិវិធី ៕