0

កម្លាំងប៉េ​អឹ​ម​ស្នាក់ការ​សន្តិសុខ​៦០១​ឃាត់ខ្លួន​បុរស​ម្នាក់ ចាប់រំលោភ​ក្មេងស្រី អាយុ​១២​ឆ្នាំ​

កម្លាំងប៉េ​អឹ​ម​ស្នាក់ការ​សន្តិសុខ​៦០១​ឃាត់ខ្លួន​បុរស​ម្នាក់ ចាប់រំលោភ​ក្មេងស្រី អាយុ​១២​ឆ្នាំ​

​ខេត្ត​កំពង់ធំ​៖ កម្លាំងប៉េ​អ៉ឺ​ម​ស្នាក់ការ​សន្តិសុខ​៦០១​ដឹក នាំ​ដោយ​លោក​វរៈសេនីយ៍ត្រី សួស សុ​វណ្ណា​បាន​ធ្វើ​ការបង្ក្រាប ឃាត់ខ្លួន​បុរស​ម្នាក់ ចាប់រំលោភ​ក្មេងស្រី អាយុ​១២​ឆ្នាំ បាន​សំរេច​នៅ​ម៉ោង​២២​និង​១០​នាទី​ថ្ងៃ​ទី​១១​ខែ​កុម្ភ​:​ឆ្នាំ​២០១៧​កើតឡើង​នៅ​ចំណុច​លើ​ខ្នង​អាង ស្ថិតនៅ​ភូមិ​ជ័យជំនះ ឃុំ​កកោះ ស្រុក​សន្ទុក​។​

​លោក​វរៈសេនីយ៍ត្រី សួស សុ​វណ្ណា​បានឲ្យដឹងថា បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ភន ឌី  អាយុ​២០​ឆ្នាំ មុខរបរ កម្មករ​ឡឥដ្ឋ រស់នៅ​ភូមិ​ជ័យជំនះ ឃំ​ុ​ក​កោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បានធ្វើ​សកម្មភាព​ចាប់រំលោភ​នៅ​ក្នុងផ្ទះ​ក្មេងស្រី​ជនរងគ្រោះ មានឈ្មោះ ម ន អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បណ្ដាលឲ្យ​ជនរងគ្រោះ​មា​ន​ការឈឺចាប់​នៅ​កន្លែង​ប្រដាប់ភេទ និង​បំពង់​ក (​ក្អក​ធ្លាក់​ឈាម​) ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ។

​រីឯ​ជនសង្ស័យ​ត្រូវបាន​ធ្វើ​ការឃាត់ខ្លួន​នៅ​ស្នាក់ការ​៦០១​ដេ​ី​ម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕

IMG-20170212-WA0014

IMG-20170212-WA0013a

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!