0

​នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​បុរស​ម្នាក់​និង​ថ្នាំញៀន​យ៉ាម៉ា ២៧​គ្រាប់ និង​ម៉ា​ទឹកកក ៧៨​កញ្ចប់​តូច​

​នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​បុរស​ម្នាក់​និង​ថ្នាំញៀន​យ៉ាម៉ា ២៧​គ្រាប់ និង​ម៉ា​ទឹកកក ៧៨​កញ្ចប់​តូច​

​ខេត្ត​បាត់ដំបង​៖ កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​កំរៀង ចេញ​ប្រតិបត្តិការ​បង្ក្រាប ករណី​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​គ្រឿងញៀន​ហាមឃាត់​ខុសច្បាប់ ១​លើក ក្នុង​បទល្មើស​ជាក់ស្តែង ឃាត់ខ្លួន​បុរស​ម្នាក់​និង​ថ្នាំញៀន​យ៉ាម៉ា ២៧​គ្រាប់ និង​ម៉ា​ទឹកកក ៧៨​កញ្ចប់​តូច កាលពី​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃទី​១០​ខែ​កុម្ភៈ ឆ្នាំ​២០១៧  នៅ​ចំណុច ភូមិ​ក​ម្រង់ ឃុំ​តា​ក្រី ស្រុក​កំរៀង​។

​នគរបាល​ស្រុក​កំរៀង​បានឲ្យដឹងថា បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ  គុជ​.​ណុះ  អាយុ​៣៥​ឆ្នាំ មាន ទីលំនៅ​ភូមិ​មិ​កម្រង់ ឃុំ​តា​ក្រី ស្រុក​កំរៀង ។ ជា​លទ្ធផល សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​យ៉ាម៉ា ២៧​គ្រាប់ និង​ថ្នាំញៀន​ម៉ា​ទឹកកក ៧៨​កញ្ចប់​តូច​។​
​ចំពោះ​ករណី​នេះ សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ តុលាការខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាមច្បាប់ ៕

 

IMG-20170211-WA0030

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!