0

សម្ព័ន្ធ​មេត្រីភាព និង ក្រុមហ៊ុន អេ​ល វ៉ា​យ ភី ក្រុម ដល់​កងកម្លាំង កងពល​តូច​ថ្មើរជើង​លេខ ៤២

សម្ព័ន្ធ​មេត្រីភាព និង ក្រុមហ៊ុន អេ​ល វ៉ា​យ ភី ក្រុម ដល់​កងកម្លាំង កងពល​តូច​ថ្មើរជើង​លេខ ៤២

​ខេត្ត​ឧត្តរមានជ័យ​៖  លោក វរសេនីយ៍ឯក គង់ សុខា​ន់ មេបញ្ជាការ​វរៈ បាន​ដឹកនាំ កម្លាំង​ចំនួន ៩០ នាក់ ចូលរួម​ក្នុង​ពិធីការ​ចុះសួរសុខទុក្ខ របស់​សម្ព័ន្ធមេត្រីភាព និង ក្រុមហ៊ុន អេ​ល វ៉ា​យ ភី ក្រុម ដល់​កងកម្លាំង កងពល​តូច​ថ្មើរជើង​លេខ ៤២ និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៧០២ នៅ ទីបញ្ជាការ​វរ​សេនា​តូច​ថ្មើរជើង​លេខ ៤២២ នៃ ក​ពត ៤២ នៅវេលា​ម៉ោង ០៩​ព្រឹក​ថ្ងៃ​ទី​១០​ខែ​កុម្ភ​:​ឆ្នាំ​២៩១៧ ស្ថិតនៅ​ភូមិ​ ​គោក​សង្កើច ឃុំ​គោក​មន ស្រុក បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ  ដែល​មាន​កងកម្លាំង​ចូលរួម​សរុប ៨៦៥​នាក់ ក្រោម​អធិបតីភាព ឯកឧត្តម កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក ជា​អគ្គនាយក​អគ្គីសនី កម្ពុជា ។​

​ប្រតិភូ​អញ្ជើញ​ចូលរួម​មាន​: ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឈិន ច័ន្ទ​ពណ៍ មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ  ឯកឧត្តម ឧត្តមសេនីយ៍ទោ ភា​ជ ធា មេបញ្ជាការរង​នគរបាលជាតិ ប្រចាំ​ភូមិភាគ​ទី​៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត ឧត្តរមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោ ណា​រ៉ុង នាយសេនាធិការ​ទិស​ទី​៣  ឯកឧត្តម អស់លោក ជា​នាយទាហាន​ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ចូលរួម ។​

​បន្ទាប់​ពី ឯកឧត្តម សំណេះសំណាល​រួច បាន​ឧបត្ថម្ភ សម្ភារៈ​គ្រឿងឧបភោគ​បរិភោគ និង ថវិកា មួយចំនួន ជូន​ដល់​អង្គភាព​ទាំងពីរ ក្នុងនោះ អង្គភាព​វរៈ ៧០២ ទទួលបាន​១.​មី ចំនួន ៥០​កេស​២.​ត្រីខ​ចំនួន​១០​កេស​៣.​ប៊ីចេង​ចំនួន​០៦​កេស ៤.​បារី ចំនួន​៣០​សុង​៥.​ត្រីងៀត​៣០kg៦.​សាច់ក្រក​៣០kg៧.​ប្រហុក​៣០kg៨.​ស្ករត្នោត​៥០kg ៩.​ទឹកត្រី ទឹក​ស៊ី​អ៉ីវ ៦០​ឡូ​។ ១០.​ថវិកា​ឧបត្ថម្ភ​អង្គភាព ចំនួន ៤,០០០,០០០​រៀល ។​

​អំពី​ប្រជាពលរដ្ឋ​ខែ្មរ​-​ថៃ ចេញ​-​ចូល តាម​ច្រកព្រំដែន​ជប់​គគី​-​សាយ​តា​គូ​:  ខ្មែរ ចំនួន​៩៥០​នាក់ ស្រី​៥១០​នាក់ ។ ថៃ ចំនួន​៦៣០​នាក់ ស្រី​៣១៨​នាក់ ។​

​អំពី​ប្រជាពលរដ្ឋ​ខ្មែរ​-​ថៃ មក​ទស្សនា​ប្រាសាទ​តា​មាន់​:  ខ្មែរ ពី​ម៉ោង ០៩:០០​នាទី​-១៤:០០​នាទី ចំនួន​១៧​នាក់ ស្រី​១០ នាក់ មកពី​ខេត្ត ឧ​.​ជ ។  ថៃ ពី​ម៉ោង ០៩:០០​នាទី​-១៤:០០​នាទី ចំនួន​៤២​នាក់ ស្រី​២៧​នាក់ មកពី​ខេត្ត បុរី​រ៉ាំ ៕

 

 

IMG-20170210-WA0025 IMG-20170210-WA0024 IMG-20170210-WA0022

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!