0

លោក ​កែប កត់ ​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក​ថង សាវុន អភិបាលខេត្ត បើកដៃ​ឲ្យ​ឈ្មួញ​ឈើប្រណិត​ឈ្មោះ​វ៉ៃ​ដឹ​កញ្ជូន​យ៉ាង​អនាធិបតេយ្យ​

លោក ​កែប កត់ ​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក​ថង សាវុន អភិបាលខេត្ត បើកដៃ​ឲ្យ​ឈ្មួញ​ឈើប្រណិត​ឈ្មោះ​វ៉ៃ​ដឹ​កញ្ជូន​យ៉ាង​អនាធិបតេយ្យ​

​ខេត្ត​រតនគិរី ៖ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក​ថង សាវុន អភិបាលខេត្ត បើកដៃ​ឲ្យ​ឈ្មួញ​ឈើប្រណិត ឈ្មោះ វ៉ៃ ដឹ​កញ្ជូន​យ៉ាង​អនាធិបតេយ្យតាម​រថយន្ត​ប្រភេទ​យី​ឌុប មិនមាន​វិធានការ​ទប់ស្កាត់​បណ្តាល​ឲ្យ​វិនាស​ហិនហោ​ច​ព្រៃឈើ​និង​ខូចខាត​ផ្លូវលំ ផ្លូវ​ជាតិ​ជា​ខ្លាំង​។​

​មេ​ឈ្មួញ​រកស៊ី​ដឹក​ឈើប្រណិត​ដុះ​ស្លែ ឈ្មោះ​វ៉ៃ​បាន​ប្រមូល​ឈើ​គ្រប់​តំបន់​ដូចជា​ចំណុច​អូរ​ល័ក្ស ស្រុក​លំផាត់ ស្រុក​កូន​មុំ កន្លែង​ស្រុប​ឈើ​ទៅ​ពី​ខេត្ត​រតនគិរី​នៅ​ឆ្វេង​ដៃ​ភូមិ​កាចូន​ឃុំ​កា​ចូនស្រុក​វ៉ឺន​សៃ និង​ឃ្លាំង​ស្តុបក្រោយ​ហា​កាឡាក់ស៊ី​(​ក្រុង​បាន​លុង​)​។​

​ឈ្មោះ វ៉ៃ ដឹកឈើ​តាម​រថយន្ត​កូរ៉េ​គ្រប​តង់​ជិត និង​ដឹក​តាម​រថយន្ត​យី​ឌុប​ប​ដោយ​ដាក់​ដំឡូង​មី ឬ​សណ្តែក​ពីលើ​ទៅកាន់​ប្រទេស​វៀតណាម​។​

​ទាំង​ប្រជាពលរដ្ឋ​និង​ឈ្មួញ​ឈើ​តូចតាច​រិះគន់ថា ឈ្មោះ​វ៉ៃ​ដឹកជញ្ជូន​ឈើ​បាន​រលូន​ដោយ​បង់​ថវិការ​ជូន​លោក​កែប​កត់​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី​និង​លោក​ថង​សាវុន​អភិបាលខេត្ត​រតនគិរី​រាប់​ម៉ឺន​ដុល្លា​ទើប​គ្មាន​ការទប់ស្កាត់ បណ្តាល​ឲ្យ​ផ្លូវ​ខូចខាត​ក្រ​ហ៊ីង​ក្រហូ​ង ខាតបង់​ថវិការ​ជាតិ​រាប់​ម៉ី​ន​ដុល្លា​ក្នុង​១​ឆ្នាំៗ​។​

​មតិ​រិះគន់​បានបញ្ជាក់​ថា ឧកញ៉ា​ម្នាក់​សុំ​ច្បាប់​ដឹកឈើ​បង់​៣០​ម៉ឺន​ដុល្លា​ក្នុង​១​ខែ លោក​អភិបាលខេត្ត មិន​អនុញាត​ឲ្យ​ដឹក​តាម​រថយន្ត​កង់​១០​ទេ និយាយ​រួម មិន​ឲ្យ​ដឹក​អីវ៉ាន់​ឬ​ឈើ​ធ្ងន់​ទេ ប៉ុន្តែ​ឈ្មោះ វ៉ៃ ដឹកឈើ​តាម​រថយន្ត​ប្រភេទ​យី​ឌុប​កង់​លើសពី​១០​ទៀត ធ្វើ​មើលមិនឃើញ ។​

​គួរ​បញ្ជាក់​ផង​ដែរ ៖ កាល​ម៉ោង​ប្រហែល​៣​រសៀល​ថ្ងៃ​ទី​១ ខែ​កុម្ភ​: ឆ្នាំ​២០១៧ មាន​ក្រុម​ឈ្មួញ​ឈើ​បញ្ជា​ឲ្យ​វាយបំផ្លាញ​រថយន្ត​ក្រុម​អ្នកសារព័ត៌មាន​និង​មាន​បំណង​មិនល្អ​មក​លើ​ក្រុម​អ្នកយក​ព័ត៌មាន នៅ​ចំណុច​ភូមិ​កា​ចូន ឃុំ​កា​ចូនស្រុក​វ៉ឺន​សៃ អាចពាក់ព័ន្ធ​ឈ្មួញ​ឈ្មោះ​វ៉ៃ ផង​ក៏​មិនដឹង ព្រោះ​កន្លែង​ស្តុប​ឈើឈ្មោះ វ៉ៃ ក៏​មាន​នៅ​ចំណុច​គ្រោះថ្នាក់​នេះ​ដែរ​។​

​ប្រសិន​អស់លោក​មិន​ពាក់ព័ន្ធ​ឬ​អនុវត្ត​តាម​ប្រមុខ​រាជរដ្ឋាភិបាល (​សម្តេច​តេជោ ហ៊ុន សែន​) គួរតែ​បង្ក្រាប​តាម​ទីតាំង និង​ចំណុច​ឈើ​របស់​ឈ្មោះ​វ៉ៃ ដែល​ប្រជាពលរដ្ឋ​រាយការណ៍​តាមរយ​:​សារព័ត៌មាន​ចុះ​ផ្សាយ​នេះ ៕

 

1413363808705111

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!