ខេត្តស្ទឹងត្រែង ៖ បុរសសង្ស័យម្នាក់ ខណៈកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ត្រូវកម្លាំងការិយាល័យ(ក៩ )នៃមន្ទីរប្រឆាំគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនដកហូត ថ្នាំញៀន១២ដុំស្មើចំនួន២៥០០០គ្រាប់ អាវុធខ្លីម៉ាកK៥៩ចំនួន០១ដើម រួមនិងរថយន្តម៉ាកវីហ្គោ១គ្រឿង កាលពីវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃ០៨ខែកុម្ភ: ឆ្នាំ២០១៧នៅត្រង់ចំនុចស្រែសំគង់ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។
លោកវរៈសេនីយ៍ឯក យិន បញ្ញារិទ្ធនាយការិយាល័យ(ក៩)នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានឲ្យដឹងថា៖មុននឹងចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនខាងលើ កម្លាំងជំនាញបាន ធ្វើការតាមដាននិងស៊ើបអង្កេតអស់រយ:ពេលយ៉ាងយូរផងដែរទើបកំណត់មុខសញ្ញាបាន រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានក្នុងគ្រានេតែម្តង។
លោកវរៈសេនីយ៍ឯកនាយការិយាល័យបានបន្តឲ្យដឹងថា ៖ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ខាងលើនេះ មានឈ្មោះ ឯម សុផល អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹង ត្រែង។
ប្រភពសមត្ថកិច្ចស្ទឹងត្រែងឲ្យដឹងថា ឈ្មោះ ឯម សុផល ជាឧកញ៉ា និងជាមេខ្លោងជួញដូរថ្នាំញៀន មានផ្ទះសំណាក់និងដីរាប់ហិកតាកន្លងមកសមត្ថកិច្ចខេត្តស្ទឹងត្រែងមិនអាចបង្ក្រាបបានពេលនេះ ថ្នាក់ក្រសួងបង្ក្រាបបានជាស្ថាពរ។ ក្រោយការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចផ្ទៀងផ្ទាត់ឃើញថា វត្ថុតាងបទល្មើសទាំងនេះជាប្រភេទមេតំហ្វេតាមីន(WY)ចំនួន១២ដុំស្មើ២៥០០០គ្រាប់ អាវុធខ្លីម៉ាកK៥៩ចំនួន០១ដើម រួមនិងរថយន្តម៉ាកវីហ្គោពណ៌ខ្មៅផងដែរ ។
ពាក់ព័ន្ធក្នុងការចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀនខាងលើនេះ ផងដែរ គឺធ្វើឡើងក្រោមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ក្នុងយុទ្ធនាការបោសសំ អាតបទល្មើសគ្រឿងញៀននូវរយ:ពេល៦ខែ ។
បច្ចុប្បន្ន បុរសសង្ស័យនិងវត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនិតិវិធីច្បាប់ ៕