0

កម្លាំង​នគរបាល​ស្រុក​អន្លង់វែង​បង្ក្រាប​ក្មេង​ទំនើ​ង​១​ក្រុម​មាន​គ្នា​៣​នាក់​ដកហូត​ដាវ​សាម​ម៉ា​រ៉ៃ ២​ដើម​

កម្លាំង​នគរបាល​ស្រុក​អន្លង់វែង​បង្ក្រាប​ក្មេង​ទំនើ​ង​១​ក្រុម​មាន​គ្នា​៣​នាក់​ដកហូត​ដាវ​សាម​ម៉ា​រ៉ៃ ២​ដើម​

ខេត្ត​ឧត្តរមានជ័យ ៖ កម្លាំង​នគរបាល​ស្រុក​អន្លង់វែង បង្ក្រាប​ក្មេង​ទំនើ​ង​១​ក្រុម​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មាន​ដាវ​សាម​ម៉ា​រ៉ៃ ២​ដើម ឈប់​ច្រ​ង៉េង​ច្រ​ង៉ាង ចំណុច​មុខ​សេ​វ៉ែន​សេ​វ៉ែន​ម៉ា​ត កាល​វេលា​ម៉ោង​២៣​យប់​ថ្ងៃ​ទី ០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧   ស្ថិតនៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​-​ស្រុក​អន្លង់វែង ។​

​ក្រុម​ក្មេង​ទំនើង​ដែល​បង្ក្រាប​បាន​៣​នាក់ មានឈ្មោះ ៖ ១-​ឈ្មោះ មិន តុលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ យ៉​ម តាប់ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ៣-​ឈ្មោះ ថន ជា ភេទ​ប្រុស   អាយុ​២២​ឆ្នាំ អ្នក​ទាំង​បី រស់នៅ​ភូមិ​ទួល​ស្វាយ​សែន​ជ័យ ឃុំ​ត្រពាំង​តាវ   ស្រុក​អន្លវែ​ង       មុខរបរ​ជា​ទាហាន កងពល​វរ​សេនា​តូច​៤១១ ។

​ក្នុងនោះ​បាន​ធ្វើ​ការដក​ហូត ម៉ូតូ​០២​គ្រឿង ៖ ម៉ូតូ​ម៉ាក​សង់ សេរី​២០០២ ព៌ណ​ខ្មៅ​
​គ្មាន​ស្លាក​លេខ ម៉ូតូ​ម៉ាកវ៉េវ x សេរី​២០១២ ព៌ណ​ខ្មៅ គ្មាន​ស្លាក​លេខ និង​ដាវ​សាម​ម៉ា​រ៉ៃ ២​ដើម​ប្រវែង ០,៥​ម  ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​ការអប់រំ​និង​ឲ្យ​អាណា​ព្យាបាល​ចូលខ្លួន​មក​ធានា​រួច​ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ៕]

 

IMG-20170209-WA0005

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!