ខេត្តកោះកុង៖ លោកឧត្ដមសេនីយ៍ត្រី សំឃិត វៀន ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងស្រាវជ្រាវស៊ើបអង្កេតក្រោយពេលទទួលព័ត៌មាន រយៈពេល៩ម៉ោងក្រោយមកការស្រាវជ្រាវកំណត់បានមុខសញ្ញាឃាត់ខ្លួនបុរសឃាតកររំលោភក្មេងស្រីរួចយកខោជើងវែង រឹតក បណ្ដាលឲ្យស្លាប់នៅក្នុងព្រៃ នារសៀលថ្ងៃទី៨ខែកុម្ភ:ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឡាយ ស្រីង៉ីន អាយុ១៤ឆ្នាំ ។ចំណែកបុរសសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ខុន ស៊ីញ អាយុប្រហែល៣០ឆ្នាំ ជាអ្នកជិតខាងនិងគ្នា។
បច្ចុប្បន្ន ករណីនេះមន្ត្រីជំនាញកំពុងសាកសួរជនសង្ស័យនិងបំពេញសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕