0

ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ​ នាយក​ទីចាត់ការ ការពារ​ព្រំដែន និង​លោក​អភិបាលខេត្ត​អញ្ជើញ ចុះ​ពិនិត្យ ផ្លូវ​ឈូសឆាយ បណ្តោយ​ខ្សែ ក្រវ៉ាត់​ព្រំដែន កម្ពុជា វៀតណាម​

ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ​ នាយក​ទីចាត់ការ ការពារ​ព្រំដែន និង​លោក​អភិបាលខេត្ត​អញ្ជើញ ចុះ​ពិនិត្យ ផ្លូវ​ឈូសឆាយ បណ្តោយ​ខ្សែ ក្រវ៉ាត់​ព្រំដែន កម្ពុជា វៀតណាម​

​ខេត្ត​រតនគិរី​៖ កាល​ព្រឹក​ថ្ងៃទី ០៨ ខែ កុម្ភ​: ឆ្នាំ ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយក​ទីចាត់ការ ការពារ​ព្រំដែន អគ្គបញ្ជាការ​នៃ កងយោធពល​ខេ​ម​ភូមិន្ទ និង​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី អញ្ជើញ​ពិនិត្យ ការងារ ឈូសឆាយ ស្ថប​នា​ផ្លូវ តាម​ខ្សែក្រវ៉ាត់ ព្រំដែន​កម្ពុជា វៀតណាម (​ខេត្តរតនគិរី​និង​ខេត្ត​យ៉ា​ឡាយ​)​។​

​ឯកឧត្តម សៀក សុជាតិ មាន​ប្រសា​ស​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ ដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន តែងតែ​គិតគូរ​ជានិច្ច ចំពោះ​ការ អភិវឌ្ឍន៍​តាម​តំបន់​ព្រំដែន ដើម្បី​ប្រែក្លាយ តំបន់​ព្រំដែន​អោយ ទៅ​ជា​ព្រំដែន សន្តិភាព មិត្តភាព និង​ការ​អភិឌ្ឍន៍ ។ ជាក់ស្តែង​ការ​ឈូសឆាយ ស្ថាបនា ផ្លូវ តាម​បណ្តោយ​ព្រំដែន ខេត្ត​រតនគិរី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​យ៉ា​ឡាយ នៃ​សាធារណៈរដ្ឋ​សង្គមនិយម វៀតណាម ពី​ចំណុច បង្គោល​ព្រំដែន លេខ ៣០ ឆ្ពោះទៅ​តំបន់ មុំ​បី កន្ទុយ​នាគ ។
​ឯកឧត្តម​បន្តថា ផ្លូវ​នេះ​ស្ថាបនា ឈូសឆាយ ដោយ​កងវិស្វៈកម្ម នៃ​កងយោធពល ខេមរៈភូមិន្ទ បច្ចុប្បន្ន​ឈូសឆាយ​ត្រាស​សេ បើកផ្លូវ​បាន​ប្រវែង ២៧ គីឡូម៉ែត្រ ហើយ នឹង​បន្ត​ធ្វើការ​ឈូសឆាយ​អោយ​ដល់ តំបន់​មុំ​បី កន្ទុយ​នាគ តាម​ផែនការ ។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ លើកឡើងថា ផ្លូវ​នេះ​ជំហាន​ដំបូង គឺ​យើង ធ្វើការ​ក្រាល​គ្រួស​ក្រហម សិន ហើយ​នឹង​ឈាន​ទៅ​ក្រាល​បេតុង ឬ​ក្រាល​កៅស៊ូ​តែម្តង នា​ពេល​អ​នា​គត់ ពី​ព្រោះ​ផ្លូវ​ក្រវ៉ាត់​ខ្សែ​ព្រំដែន ជា​ផ្លូវ​យុទ្ធសាស្ត្រ សម្រាប់​ការពារ បូរណៈភាព​ទឹកដី ក៍​ដូចជា បំរើ​ដល់​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ព្រំដែន​ផង​ដែរ ៕

IMG-20170208-WA0028 IMG-20170208-WA0027 IMG-20170208-WA0025 IMG-20170208-WA0021

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!