បាត់ដំបង៖ ប្រជាពលរដ្ឋប្រតិកម្មរឿង អាជ្ញាធរឃុំរាំងកេសីឃុបឃិតគ្នាចាក់ដីលប់ បឹងបុរាណ (បឹងស្វាយជាតិ) និងស្រះទឹកមូលនិធិរបស់ អង្អការ នៅថ្ងៃទី៧ខែកុម្ភះឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋបាននិយាយថា បឹងបុរាណមួយកន្លែងមានឈ្មោះថាបឹងស្វាយជាតិ មានទំហំដី៦ហិកតា ពីដើមមក បឹងមួយនេះមានទឹកខួបប្រាំងខួបវស្សាមិនដែលដាច់ឡើយ ហើយប្រជាពលរដ្ឋក្នុងភូមិទាំងមូលអាស្រ័យផលប្រើប្រាស់ទឹកបឹងនេះទាំងអស់គ្នា តែក្រោយមក ទឹកបឹងរីងហួតដឺដុះ បឹងរាក់ និងជួបគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់ផងនោះ ខាងអង្គការបានចំណាយលុយរាប់ម៉ឺនដុល្លារ អោយពលរដ្ឋជីកស្តារ បានទឹកប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។
ពលរដ្ឋនិយាយទៀតថា ៖ អាជ្ញាធរភូមិ ឃុំរាំងកេសីនេះ មិនត្រឹមតែមិនបានថែរក្សាអភិរក្សបឹងបុរាណទុកអោយបានគង់វង្សនោះទេ ថែមទាំងបានឃុបឃិតគ្នាចាក់ដីលុបបឹងពុះជាដីឡូលក់ក្នុងរូបភាពផ្សេងៗជាលេស ដើម្បីយកលុយចែកគ្នាទៀតផង ។
ពាក់ព័ន្ធករណីនេះ លោក ម៉ិញ ភឿត ជាមេឃុំរាំងកេសី បានប្រាប់សារព័ត៌មានថា ៖ បញ្ហាលុបបឹងនេះគឺលុបមែន ប៉ុន្តែមិនមែនលុបទាំងស្រុងនោះទេ គឺគ្រាន់តែលុបប្រវែង៥០ម៉ែត្រ ដែលជាចំណីផ្លូវរថភ្លើងប៉ុណ្ណោះ ដើម្បីអោយបងប្អូនដែលលក់ដូរនៅលើចិញ្ចើមផ្លូវចុះទៅលក់ខាងក្រោមវិញ ព្រោះគេជិតជួសជុលផ្លូវរថភ្លើងឆាប់ៗនេះហើយ។
ចំណែកថា លោកលុបដីបឹងលក់គឺមិនមែនទេ គឺគ្រាន់តែបើសិនជាការលុបនោះ ចំណាយលុយអស់(មួយម៉ឺនដុល្លារ) ។ លោកអោយប្រជាពលរដ្ឋដែលលក់ពាក់ព័ន្ធនៅលើដីនោះ រៃអង្គាសគ្នាគ្រប់(មួយម៉ឺនដុល្លារ)ទៅអោយគេតែប៉ុណ្ណោះ ឃុំមិនគេងប្រវ័ញ្ចយកលុយនោះទេ ។
ចំណែកលោក គឹម វណ្ណ: អភិបាល នៃគណ:អភិបាលស្រុកសង្កែថា មិនបានដឹងទេពាក់ព័ន្ធនឹងការលុបដីបឹងបុរាណ និងស្រះទឹកមូលនិធិរបស់អង្គការមួយនេះ ។ លោកបានចាត់អោយលោក សំ ចន្ថា អភិបាលរងស្រុកចុះទៅមើលហើយ ក្រោយមកមានការសម្របសម្រួលគ្នា ជាមួយប្រជាពលរដ្ឋដោយព្រមព្រៀងគ្នាលុប នៅតែលុយមិយកពីពលរដ្ឋ ហើយត្រូវកាយស្រះថ្មីនៅក្នុងបឹងនោះអោយពួកគាត់មួយផង ដើម្បីបានទឹកប្រើប្រាស់ ៕