ខេត្តព្រះវិហារ ៖ លោកអភិបាលរងស្រុកឆែបដឹកនាំកម្លាំងចម្រុះ មានមន្ដ្រីសង្កាត់ រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃ និងផ្នែករដ្ឋបាលព្រៃឈើឆែប បានសហការជាមួយអាជ្ញាធរស្រុកឆែប កម្លាំងកងរាជអាវុធហត្ថ កម្លាំងអធិការស្រុកឆែប និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃ១ ចុះបង្ក្រាបការសន្និធិឈើអារប្រភេទលេខមួយ មិនមានលិខិតអនុញ្ញាតន នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ។
ជាលទ្ធផលក្រុមការងារបានដកហូតនូវឈើអារប្រភេទលេខមួយចំនួន ១៨៤ដុំ ស្មើនឹង ១៤,១៤៤ម៉ែត្រត្រីគុណ ដែលជនល្មើសដឹកមកលាក់ទុកនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច។ ចំពោះវត្ថុតាងឈើទាំងអស់ត្រូវបានដឹកយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែបជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវនឹងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់ ៕