ខេត្តបាត់ដំបង៖នៅម៉ោ២និង៤០នាទី ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៧ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅបានយាយីឆាបឆេះ ដល់ចំការដំណាំអ្នកស្រុកនិងទីស្នាក់ការបក្ស នៅចំណុចភូមិភ្នំតូចឃុំពេជ្រ ស្រុកភ្នំព្រឹក។
នៅពេលនោះដែរ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋស្ថិតក្នុងការជួយសង្គ្រោះជួយអន្តាគមន៍ភ្លើងឆេះព្រៃនោះ បានកោតសសើដល់លោក សួន គឿន អភិបាលស្រុកភ្នំព្រឹកលោក គង់ បៃ ប្រធានគណកម្មាធិការបក្សនិងលោក សុង សុភ័ក្ត្រ អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានចុះបញ្ជារផ្ទាល់និងបាញ់ពន្លត់ទប់ស្កាត់អណ្តាតភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះរលត់ជាស្ថាពរ។
លោក សួន គឿន អភិបាល គណអភិបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា មូលហេតុដោយសារភ្លើងឆេះព្រៃនោះ មកពីខែនេះជារដូវខែប្រាំងក្តៅហួតហែង ដែលជារដូវមានបញ្ហាប្រឈម ងាយនិងគ្រោះអគ្គីភ័យកើតឡើង ប៉ុន្តែមិនបង្កឱ្យរាលដាលឆាបឆេះ អោយមានកំរិតធ្ងន់ធ្ងរនោះឡើយ អគ្គីភ័យនោះក៏មិនបង្កឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋនិងអាយុជីវិតនោះទេ។គ្រាន់តែឆាបឆេះ និងដីព្រៃទំហំជិត២ហិកតា រងការឆាបឆេះផងដែរ ៕