ខេត្តឧត្តរមានជ័យ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយឯក ផេង តារា ស្នងការរង បានចុះបង្ក្រាបករណីជួញដូរ ចែកចាយ សារធាតុញៀន ឃាត់ខ្លួនបុរសម្នាក់និងថ្នាំញៀនម៉ាទឹកកក ២ កព្ចាប់ធំ និង ៣កព្ចាប់តូច ស្មើ ៤,៥៣ ក្រាម វេលាម៉ោង ១០និង៣០ នាទីថ្ងៃទី6ខែកុម្ភ:ឆ្នាំ២០១៧ នៅចំណុចភូមិចំការចេក សង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
បុរសសង្ស័យដែលឃាត់ខ្លួនមាន.ឈ្មោះ សៅ សារ៉ាន់ អាយុ 60 ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ ។
សំភារ:វត្ថុតាងរួមមានះ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice ចំនួន ២ កព្ចាប់ធំ និង ៣ កព្ចាប់តូច ស្មើ ៤,៥៣ ក្រាម ចិញ្ចៀនលោហៈធាតុពណ៏លឿងចំនួន ១វង់ ទូរស័ព្ទ ដៃ ១ គ្រឿង នាឡិការដៃ ១ គ្រឿង ប្រាក់បាតចំនួន ៨០ បាត ប្រាក់រៀលចំនួន ៣០០០០ រៀល ដែកកេះ ១កាបូបដាក់លុយ ១។
បច្ចុប្បន្ន បុរសសង្ស័យនិងវត្ថុតាងថ្នាំញៀនកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕