0

​លោកជំទាវ ហ៊ុន ម៉ា​ណា នាំ​ក្រុម​គ្រូពេទ្យ​វេជ្ជសាស្ត្រ​សម្តេច​តេជោ​ចុះសួរសុខទុក្ខ​និង​ព្យាបាល ជូន​គ្រួសា​រកង​ទ​ព​ដោយ​ឥតគិតថ្លៃ​

​លោកជំទាវ ហ៊ុន ម៉ា​ណា នាំ​ក្រុម​គ្រូពេទ្យ​វេជ្ជសាស្ត្រ​សម្តេច​តេជោ​ចុះសួរសុខទុក្ខ​និង​ព្យាបាល ជូន​គ្រួសា​រកង​ទ​ព​ដោយ​ឥតគិតថ្លៃ​

​ខេត្ត​ឧត្តរមានជ័យ ៖ លោកជំទាវ ហ៊ុន  ម៉ា​ណា កូនស្រី​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន  សែន និង​ឯកឧត្តម ស  ថា​វី អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ឯកឧត្តម​យឹម​ធិន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ចើញ​មក​ចូលរួម​ជា​កិត្តិយស បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​វេជ្ជសាស្ត្រ​សម្តេច​តេជោ  គ្រប់​ទីកន្លែង​ដើម្បី​សួរ​សុខ​ទុក​សុខភាព​ប្រជាជន  ពិនិត្យ​ព្យាបាល​ជំង្ងឺ​ដោយ​ឥតគិតថ្លៃ  ជូន​គ្រួសា​រកង​ទព័ក្នុង​កងពល​៤២ កាល​ថ្ងៃទី​ថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅ​គិលានដ្ឋាន​ប្រសាទ​តាមន្ត  ភូមិ​តាមន្ត​សែនជ័យ  ឃុំ​គោក​មន  ស្រុក​បន្ទាយ​អំពិល ខេត្តឧ​ត្ត​រ​មានជយ័​។ ដោយ​មាន​ការសម្របសម្រួល​ពី​ឯកឧត្តម​ឧត្តមសេនីទោ​ប៉ែន  វ៉ូ​យ​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២​។​

​នៅក្នុង​នេះ ដោយ​មាន​គ្រួសារ​កង​ទព័​ដែល​បាន​អញ្ចើញ​ចូលរួម​ក្នុង​ការពិនិ​ត្យ​និង​ព្យាបាល​ជំងឺ​នាពេលនេះ  មាន​ចំនួន​ជាង​១០០០​នាក់  ដែល​ម្នាក់​អាច​ទទួលបាន​នូវ​សេវា​ដូចតទៅ​
1- ពិនិត្យ​ជំជឺ​ទូទៅ 2- ពិនិត្យ​អេកូ​សាស្ត្រ 3- ពិនិត្យ​រោគ​ស្ត្រី 4- ពិនិត្យ​និង​ព្យាបាល​មាត់​ធ្មេញ 5- ផ្នែក​វះកាត់​តូច ។​

​នៅក្នុង​ពិធី​ខាងលើ​នេះ​ដែរ មាន​ការចែកជូន​វ៉ែនតា​សំរាប់​មនុស្ស​ចាស់​មើល​អ​ក្សរ​ដោយ​ឥតគិតថ្លៃ​មាន​ចំនួន​៣០០​វ៉ែនតា និង រទេះ​សំរាប់​ជនពិការ​ចំនួន​២០​គ្រឿង  ស្បែកជើង​ផ្ទាត់   កាបូប​ក្មេងៗ​សិស្សានុសិស្ស មាន​សា​រ៉ុង  មាន​អាវយឺត ចែកជូន​ដល់​ជនពិការ  ចាស់ជរា ស្ត្រី​ម៉េ​ម៉ា​យ និង កុមារកំព្រា ។  ថ្ងៃនេះ​សំរាប់​បងប្អូន និង ក្មេងៗ​ត្រូវបាន​ទទួល​ដោយ​អាហារ​ពេញ​1​ថ្ងៃ មាន​នំ​បញ្ចុក​សំលការី   សំល​ខ្មែរ  នំ​បុង្គ័  ភេសជ្ជៈ​និង​ទឹកបរិសុទ្ធ​ទទួលទាន​តាម​តម្រូវការ ៕

 

IMG-20170206-WA0045 IMG-20170206-WA0050 IMG-20170206-WA0049 IMG-20170206-WA0048

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!