0

​សមត្ថកិច្ច​នគរបាល​ខេត្ត​ចេញ​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​កាំ​ម៉ា​រី​ដឹក​ឈើប្រណិត​១​គ្រឿង​

​សមត្ថកិច្ច​នគរបាល​ខេត្ត​ចេញ​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​កាំ​ម៉ា​រី​ដឹក​ឈើប្រណិត​១​គ្រឿង​

ខេត្ត​រតនគិរី​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ចេញ​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​កាំ​ម៉ា​រី​ដឹក​ឈើប្រណិត​១​គ្រឿង ខណៈ​កំពុង​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧៨ រួច​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​។​ ​ហេតុ​ការណ៍បង្ក្រាប​ធ្វើឡើង កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី យប់​អធ្រាត្រ ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​ស្ថិតក្នុង​ភូមិ​១ សង្កាត់​កា​ចាញ ក្រុង​បាន​លុង​ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បានឲ្យដឹងថា រថយន្ត​កាំ​ម៉ា​រី ពណ៌​ទឹកប្រាក់​ពាក់ ស្លាក​លេខ​បាត់ដំបង 2A-1428 និង​ឈើ​ប្រណីត​ជាច្រើន​ដុំ ម្ចាស់​មិន​ស្គាល់​សាវតា​។​

​ប្រភព​អោយ​ដឹងថា មុន​ឈានទៅដល់​ការបង្ក្រាប​ខាងលើនេះ​បាន​សមត្ថកិច្ច​បាន​ទទួល​ពត៍​មាន​សម្ងាត់​មក​ថា​មាន​រថយន្ត​លួច​ដឹក​ឈើប្រណិត​ដោយ​ខុសច្បាប់​សមត្ថកិច្ច​នគរ​បាល​បាន​សំ​ុ​គោលការណ៍​ថ្នាក់លើ​ចាប់​បង្ក្រាប​បាន​តែ​ម្តង​។​
​ប្រភព​បន្តថា ភ្លាមៗ​នោះ​ដែរ​អ្នក​បើក រថយន្ត​ដឹកឈើ​បាន​រត់គេចខ្លួន​បាត់​ផងដែរ ហើយ​សមត្ថកិច្ច​បាន​យក​វត្ថុតាង​មក​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ។​

​សូម​បញ្ជាក់​ផង​ដែរ ៖ វា​ជា​រឿង​ថ្មី​មួយ​ចម្លែក ព្រោះ​កន្លងមក រថយន្ត​ដឹក​ឈើប្រណិត​រាប់​សិប​គ្រឿង​នៅ​ខេត្ត​រតនគិរី​បាន​ធ្វើ​ជំនួញ​ដោយ​ខុសច្បាប់​ដឹក​ជញ្ចូន​យកទៅកាន់​ប្រទេស​វៀតណាម​គេ​មិន​ឃើញមា​ន​អស់លោក​បង្ក្រាប​សោះ​ព​តែ​ពេល​នេះ​បង្ក្រាប​យក​ស្នាដៃ ប្រហែល​ឈ្មួញ​ខាន​បង់ប្រាក់​ឬ​ចាប់​អាតូច​លេង​អា​ធំ ដូច្នេះ​មហាជន​គាត់​ក៏​រង​ចាំ​មើល​អស់លោក​បន្ត​ទៀត​ដែរ ៕

IMG-20170206a-(4) IMG-20170206a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!