0

​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​២​ករណី​និង​ឆេះ​សាលាឃុំ​១​ករណី​ក្នុង​ថ្ងៃ​តែ​១

​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​២​ករណី​និង​ឆេះ​សាលាឃុំ​១​ករណី​ក្នុង​ថ្ងៃ​តែ​១

ខេត្ត​ឧត្តរមានជ័យ ៖ អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​២​ករណី និង​ឆេះ​សាលាឃុំ​១​ករណី​ក្នុង​ថ្ងៃ​តែ​១​ដោយសារ​ឆ្លង​ចរន្ត​អាគុយ​សូ​ឡា និង​ភ្លើង​ឆេះ​ព្រៃ គ្មាន​នរណា​ជួយ​ពន្លត់​ទាន់​តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឬ​សត្វ​ឡើយ ក្នុង​ថ្ងៃ​តែមួយ នា​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧​ក្នុងស្រុក​ចំនួន ២ គឺ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ​។​

​ករណី​ទី​១៖ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឩ​ត្ត​រ​មានជយ័ ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​ផ្ទះ​ឈើ ១​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្ហសី មាន​ទំហំ ៥​គុណ ៦​ម៉ែត្រ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ចាន់ ណា​រី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មើ​ម ពៅ ភេទ​ស្រី​អាយុ ២៣​ឆ្នាំ បាននាំគ្នា​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ​។ ហើយ​តាម​របាយការណ៍​សមត្ថ​កិច្ច​បានឱ្យដឹងថា អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​ទាំងស្រុង រួម​នឹង​ទ្រព្យសម្បតិ្ត​ដែល​នៅ​ក្នុងផ្ទះ​ផង​ដែរ​។​

​ករណី​ទី​២ ៖​បាន​កើតឡើង​នៅ​វេលា​ម៉ោង ២ និង ៥០​នាទី ថ្ងៃ​ដដែល អគ្គីភ័យ​បាន​លេប​ត្របាក់​ទាំងស្រុង សាលាឃុំ​បាក់​អន្លង់ ១​ខ្នង ដែល​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្ហសី មាន ទំហំ ៩​គុណ​នឹង ១២​ម៉ែត្រ ហើយ​ក្នុងនោះ​ដែរ ជង្រុក​ស្រូវ​របស់​សាលាឃុំ ក៏​ត្រូវ​ភ្លើង​ឆាបឆេះ​ទាំងស្រុង មាន​ទំហំ ៤ គុណ​នឹង ៦​ម៉ែត្រ ដែល​ស្ថិតនៅ​ភូមិ សុក​សេរី ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ​។ តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច មូលហេតុ​បណ្តា​លពី ឆ្លង​ចរន្ត​អាគុយ​សូ​ឡា ហើយ​សំភារៈ​ត្រូវ​បាត់បង់​រួមមាន ៖ ស្រូវ​ចំនួន ២​តោន កៅអី​ជ័រ​ចំនួន ២៨០ កៅអី តុ​ក​ឈើ​វែង​ចំនួន ២ ទូ​ឈើ​១ ទូ​ដែក​៥ និង​សូ​ឡា​ចំនួន ១០​ផ្ទាំង អាគុយ​ស្ងួត ៤​គ្រឿង និង​ឯកសារ​ពាក់ព័ន្ធ រដ្ឋបាល​មួយ​ចំនួន​ធំ​ទៀត​។​

​ករណី​ទី​៣៖ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៣ និង ៣០​នាទី ថ្ងៃ​ដដែល លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ១​ខ្នង ដែល​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្ហសី ទំហំ ៧ គុណ​នឹង ៨ ម៉ែត្រ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ទាំងស្រុង​ផងដែរ​។ ស្ថិត​នៅ​ចំណុច​គោក​ទ្រាស ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង មូលហេតុ​បណ្តាលមកពី​ភ្លើង​ឆេះ​ព្រៃ​រាល​ដល់​។
​បើ​តាម​ការរៀបរាប់ ពី​មា្ចស់ផ្ទះ​ឈ្មោះ ញ៉ែ​ស ហឿន ភេទ​ប្រុស អាយុ ៥៧​ឆាំ្ន មុខ​របប​ធ្វើស្រែ និង​ប្រពន្ធ ឈ្មោះ លោះ រ៉​ន អាយុ ៥៣​ឆ្នាំ ទ្រព្យសម្បត្តិ​ត្រូវ​បាន​អគ្គីភ័យ​បំផ្លាញ​អស់​គ្មាន​សល់​រួម មាន ៖ លុយ​ចំនួន មួយ​លាន បី​សែន​រៀល ម៉ូតូ ១​គ្រឿង ម៉ាស៊ីន ២​គ្រឿង ម៉ាស៊ីនបូមទឹក ១ គ្រឿង ម៉ាស៊ីន​កាណូត ១​គ្រឿង និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត ដូចជា អង្ករ ស្រូវ​សំលៀកបំពាក់ និង​របស់របរ ប្រើប្រាស់ ក្នុង​គ្រួសារ​មួយចំនួនទៀត ៕

 

 

IMG-20170206-WA0054 IMG-20170206-WA0053 IMG-20170206-WA0058

Filed in: អគ្គិភ័យ

Recent Posts

Bookmark and Promote!