0

​សមត្ថកិច្ច​អ​.​ហ​ក្រុង​សិរី​សោភ័ណ្ឌ​បញ្ជូន បុរស​ម្នាក់​វាយ​ប្លន់​យក​ទូរស័ព្ទ​Phone៧plus ទៅ​តុលាការ​

​សមត្ថកិច្ច​អ​.​ហ​ក្រុង​សិរី​សោភ័ណ្ឌ​បញ្ជូន បុរស​ម្នាក់​វាយ​ប្លន់​យក​ទូរស័ព្ទ​Phone៧plus ទៅ​តុលាការ​

​ខេត្ត​បន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បញ្ជូន​បុរស​ម្នាក់​ជា​ចោរ​ប្លន់​ទូរស័ព្ទដៃ Phone៧plus ទៅ​តុលាការ​និង​ប្រគល់​ទូរស័ព្ទឲ្យ​ម្ចាស់​ដើម​វិញ នៅ​ថ្ងៃ​ទី​៥​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​។​

​គួរបញ្ជាក់ ៖ បុរស​សង្ស័យ​ម្នាក់​ជា​ចោរ​ចូល​ហាង​កែ​សម្ផស្ស​ម៉ាក យីហោរ​ឆវី វាយ ប្រតាយប្រតប់​ជាមួយ​ម្ចាស់​ហាង​ប្លន់ យក​ទូរស័ព្ទ​Phone៧plus១​គ្រឿង គេចខ្លួនបាត់​ នៅវេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ​នៅ ស្ថិតក្នុង​ភូមិ ៣​សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​លុះ​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ត្រូវ​កម្លាំង កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ​បាន​ពេល​កំពុង​ជិះ​ម៉ូតូ នៅវេលា​ម៉ោង​៩​យប់ ត្រង់​ផ្លូវបែក​ជា​៤​ផ្លូវ​សៀមរាប ស្ថិតក្នុង​ភូមិ​១ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរៈសេនីយ៍ត្រី ភឿក ព្រហ្ម មេបញ្ជាការមូ​ដ្ឋា​នកងរាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ឲ្យដឹងថា​ជន​រង​គ្រោះ​ជា​ម្ចាស់​ហាង​មាន​ឈ្មោះ​អ៊ាង​ឆវី ស្រី​អាយុ ៣០ ឆ្នាំ រស់​ភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។ ទូរស័ព្ទ​ដែល​ចោរ​វាយ​ប្លន់​យក​ម៉ាក Phone៧plus ដែល​មាន​តំលៃ​ជាង​១.០០០​ដុល្លារ​។​

​ចំណែក​បុរស​សង្ស័យ​មានឈ្មោះ សុខ ណាត អាយុ​៣៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុង​ភូមិភ្ញាជ័​យ សង្កាត់​ចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ជនសង្ស័យ​បាន​ឆ្លើយ សារភាព ថា​ខ្លួនគេ​បាន​ជិះ​ម៉ូតូ​ចេញពី​ខេត្ត​សៀម​រា​មកលេង នៅ​ខេត្ត​បន្ទាយមានជ័យ លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​មកដល់​ចំណុច​ហាង​កែ​សម្ផស្ស​ម៉ាក​យីហោរ ឆវី បានឃើញ​ទូរស័ព្ទ​ដែល​តំលៃ​ជាង​១.០០០​ដុល្លា ទុក​ចោល​ក្នុង​ផ្ទះ ។ ឱកាស​ល្អ​ក៏​ចូល​ទៅ​យក ពេលនោះ​ម្ចាស់​ហាង​បានធ្វើការ​សួរនាំ​ក៏​ប្រតាយប្រតប់​ជា​ជាមួយគ្នា​ដោយសារតែ​កំលាំង​មនុស្ស​ស្រី​ខ្សោយ ខ្លួន​បាន​ច្រាន​ដួល​ហើយ​យក​ទូរស័ព្ទ​ចេញ​ទៅ​បាត់ ។ លុះ​នៅ​ម៉ោង​៩​យប់ ខ្លួន​បាន​ធ្វើដំណើរ​ទៅ​ផ្ទះ​នៅ​ខេត្ត​សៀមរាប​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង ៕

 

IMG-20170205-WA0098 IMG-20170205-WA0099

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!