0

​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ឈើ​គ្រញូង​ឈ្មោះ​ខ្វៀង​ធី​ម៉ៃ​ហៅ​យាយ​ម៉ា​យ​ដកហូត​ឈើ​ជាង​២​តោន​

​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ឈើ​គ្រញូង​ឈ្មោះ​ខ្វៀង​ធី​ម៉ៃ​ហៅ​យាយ​ម៉ា​យ​ដកហូត​ឈើ​ជាង​២​តោន​

​ខេត្ត​ឧត្តមានជ័យ ៖ កាល ថ្ងៃទី​៤ ខែ​កុម្ភ​: ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ឈើ​គ្រញូង​ឈ្មោះ ខ្វៀ​ង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ ជនជាតិ​វៀតណាម និង​ដកហូត​ឈើ​ជាង​២​តោន ស្ថិតនៅ​ភូមិ​អភិវឌ្ឍ  ឃុំ​អន្លង់វែង  ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។​

​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​មាន កំលាំង​រដ្ឋបាល​ព្រៃឈើ និង កំលាំង​នគរបាល​អន្តរាគមន៍ ដឹកនាំ​ដោយ​លោក​សោ  សុភក្រ័​ព្រះរាជអាជ្ញារង​អមសាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ   លោក​សុ​ី សុឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ លោក​ហង្ស  បូរ ស្នងការរង​នគ​បាល​ខេត្ត​ឧត្តរមានជ័យ ទទួលបន្ទុក​ការងារ​ព្រំដែន   បាន​សហការណ៌​ចុះ​ប្រតិបត្តិការ​បង្ក្រាបប​ទ​ល្មើស​ឈើ​ក្រញូង ទីតាំង​របស់​ឈ្មួញ​ឈ្មោះ​ខ្វៀង​ធី​ម៉ៃ​ហៅ​យាយ​ម៉ា​យ ជនជាតិ​វៀតណាម ដោយ​ធ្វើការ​រឹបអូស​បាន​ឈើ​ក្រញូង​សរុប​ជាង​២​តោន និង ម៉ាស៊ីន​ថាស​ច្រៀក​ឈើ​ចំនួន​៣​គ្រឿង យកទៅ​រក្សាទុក​នៅ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ឧត្តរ​មានជ័យ​ដលម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​។​

​ឯកឧត្តម ស ថា​វី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តមានជ័័យ​មាន​ការសប្បាយ​ចិត្តណា​ស់ និង​បាន​កោត​ស​សើរ​ដល់​មន្ត្រី​ទាំងអស់​ដែល​បាន​សហការណ៌​គ្នា​ក្នុង​បង្ក្រាប​ផ្ទះ​មេ​ឈ្មួញ​រកស៊ី​ជួញ​ឈើប្រណិត​ដុះ​ស្លែរ​នេះ បាន​សម្រេច​ជា​ស្ថាពរ ៕

 

IMG-20170205-WA0044 IMG-20170205-WA0041 IMG-20170205-WA0039 IMG-20170205-WA0034

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!