0

កម្លាំង​នគរបាល​ស្រុក​បន្ទាយ​អំពិល​បង្ក្រាប ឃាត់ខ្លួន​បុរស​សង្ស័យ​២​នាក់​និង​ថ្នាំញៀន​ចំនួន​០៣ គ្រាប់​

កម្លាំង​នគរបាល​ស្រុក​បន្ទាយ​អំពិល​បង្ក្រាប ឃាត់ខ្លួន​បុរស​សង្ស័យ​២​នាក់​និង​ថ្នាំញៀន​ចំនួន​០៣ គ្រាប់​

ខេត្ត​បាត់់ដំបង​៖ វេលា​ម៉ោង​១៦ និង​៤៦ នាទី  ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ ២០១៧  កម្លាំង​ជំនាញ​ប្រឆាំ​គ្រឿងញៀន ដឹកនាំ​ដោយ​លោក វ​/​ត្រី ឃុល ភិន   ​អធិការរង​ទទួល​ផែន​យុត្តិធម៌ សហការណ៍​ជាមួយ​លោក  អនុ​/​ទោ  ដៀប  សារឿ​ន  ​នាយប៉ុស្ថិ៍ ចុះបង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​គ្រឿងញៀន មួយ​​ករណី នៅ​ចំណុចប្រលាន​យន្តហោះ  ស្ថិតនៅ​ភូមិ​អំពិល​ថ្មី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល
​ក្នុងនោះ​បាន​ធ្វើកា​ឃាត់ខ្លួន​បុរស​សង្ស័យ​ចំនួន​០២ នាក់  ៖
១- ឈ្មោះ គា​យ ធី  អាយុ ២៦ ឆ្នាំ រស់នៅ​ភូមិ​រុងរឿង ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ។​
២-​ឈ្មោះ ធេន សារ៉ន​(​ហៅ​ម៉ៅ​) អាយុ ៣៤ ឆ្នាំ    រស់នៅ​ភូមិ​រំដួល​ចាស់  ឃុំ​អំពិល  ស្រុក​បន្ទាយ​អំពិល ។​

​វត្ថុតាង​ឆែកឆេរ​ដកហូត​បាន​រួមាន ៖ ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​WY​ចំនួន​០៣ គ្រាប់ ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង បច្ចុប្បន បុរស​សង្ស័យ​ទាំង​២ នាក់ សមត្ថកិច្ច​កំពុង​កសាង​សុំណុំ​ ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ៕

 

IMG-20170205-WA0058

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!