ភ្នំពេញ ៖ ទីតាំងសំបុកជួញដូរគ្រឿងញៀនមួយកន្លែងត្រូវ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ធ្វើការឆ្មក់ចូលបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨នាក់និង ដកហូតថ្នាំញៀន១១កញ្ចប់តូចព្រមទាំងសម្ភារ:មួយចំនួនទៀត កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះ៦៤០ ផ្លូវលំ ក្រុម៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ម៉ៅ ចាន់ថុន នាយកផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវ បានប្រាប់អោយដឹងថា ជនសង្ស័យប្រុសស្រី៨នាក់ដែលឃាត់ខ្លួនមាន៖ទី១-ឈ្មោះ វ៉ន ពេញ ហៅពេញ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ, ទី២-ឈ្មោះ វ៉ន សុផាន់ណារ៉ា ហៅជា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ នៅផ្ទះ, ទី៣-ឈ្មោះ វ៉ន ទិត្យ ហៅទិត្យ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ, ទី៤-ឈ្មោះ វ៉ន ផានី ហៅឃ្នី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្នអ្នកទាំង ៤នាក់ មានទីលំនៅផ្ទះលេខ៦៤០ ផ្លូវបេតុង ក្រុម៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ទី៥-ឈ្មោះ កែវ ធារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅផ្ទះលេខ៣២៣ ក្រុម១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ,។ ទី៦-ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៧៣៦ ក្រុម៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។ ទី៧-ឈ្មោះ ឯក រ៉ូ ហៅរ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅក្រុម១១ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ។ ទី៨-ឈ្មោះ សៅ រស្មី ហៅស្រីណា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅក្រុម១១ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ។
ក្នុងការចុះឆ្មក់ចូលបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូច, ជញ្ជីងថ្លឹងចំនួន ១, ដាវសាំម៉ូរ៉ៃ២ដើម, ទូរស័ព្ទដៃចំនួន២គ្រឿង, ម៉ូតូ ៣គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់រួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕