ខេត្តពោធិ៍សាត់៖ ម៉ោង១១និង១៥នាទីថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ កម្លាំង អ.ហ ខេត្ត កម្លាំងមូលដ្ឋាន អ.ហ ស្រុក វាលវែង និងកម្លាំង អ.ហ លើផ្ទៃប្រទេស ចំនួន ១០ នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរង អ.ហ ខេត្ត ពោធិ៍សាត់ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចទួលគ្រួសស្ថិតក្នុងភូមិ ស្ទឹងថ្មី ឃុំ ប្រម៉ោយ ស្រុក វាលវែង ខេត្ត ពោធិ៍សាត់។
លទ្ធផល ដកហូតឈើអញ្ញតជន អាររួចប្រភេទ(រាជកុល) ចំនួន ២៧ កំណាត់ ស្មើនិង ១២,៥៧៦ ម៉ែត្រគូប។ បច្ចុប្បន្ន វត្ថុតាងខាងលើប្រគល់ឲ្យសង្កាត់ រដ្ឋបាលព្រៃឈើ ប្រម៉ោយរក្សាទុក ៕