0

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បើក​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់ គ្រោះថ្នាក់​នៃ​គ្រឿងញៀន ការជួញដូរ ការ​ចែកចាយ ការ​រក្សាទុក និង​ការប្រើប្រាស់​គ្រឿងញៀន​

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បើក​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់ គ្រោះថ្នាក់​នៃ​គ្រឿងញៀន ការជួញដូរ ការ​ចែកចាយ ការ​រក្សាទុក និង​ការប្រើប្រាស់​គ្រឿងញៀន​

ខេត្ត​បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក ថូ សេង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​លោក​វរសេនីយ៍ទោ ធៀ​ម ភក្តី ប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ ទទួល​ការងារ​អប់រំ​ស្តារនីតិសម្បទា បាន​បើក​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់ គ្រោះថ្នាក់​នៃ​គ្រឿងញៀន ការជួញដូរ ការ​ចែកចាយ ការ​រក្សាទុក និង​ការប្រើប្រាស់​គ្រឿងញៀន ជា​អំពើ​ខុសច្បាប់ ដល់​សិស្ស​វិទ្យាល័យ​សម្តេចឪ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​កុម្ភ​: ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

​ពិធី​នេះ ដោយ​មាន​ការចូលរួម​ពី​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ចំនួន​១.០០០​នាក់ បាន​ចូលរួម​ផងដែរ ។​

​លោក​វរសេនីយ៍ទោ ធៀ​ម ភក្តី បាន​មានប្រសាសន៍​ក្នុង​ពិធី​ចុះ​ផ្សព្វផ្សាយ​ថ្ងៃ​នេះ​ថា ដោយ​មាន​ការអនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដាក់​ផែនការ​ឲ្យ​លោក​ចុះ​មក​វិទ្យាល័យ​សម្តេចឪ ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​អំពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន ក្រោម​ពាក្យស្លោក “​ត្រូវ​ឆ្លើយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​” ។​

​លោក ធៀ​ម ភក្តី បាន​បញ្ជាក់ទៀតថា ដោយ​មាន​ការណែនាំ​និង​យកចិត្តទុកដាក់ ខ្ពស់​ពី​សំណាក់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក៏​ដូច​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យកម្លាំង​អាវុធហ​ត្ថ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ទាំង​២៥ រាជធានី​-​ខេត្ត  ចុះ​អនុវត្ត​ណែនាំ​អំពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន​ដល់​ប្អូនៗ ក្មួយៗ សិស្សានុសិស្ស​តាម​សាលារៀន តាម​វិទ្យាល័យ និង​តាម​មូលដ្ឋាន​ផង​ដែរ​។​

​លោក ធៀ​ម ភក្តី បាន​បញ្ជាក់ទៀតថា ការចុះ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​នៅតាម​វិទ្យាល័យ​នេះ គឺ​មាន​គោលបំណង​ចង់ឲ្យ​សិស្សានុសិស្ស​ទាំងអស់​បានយ​ល់​ឲ្យ​កាន់តែច្បាស់​អំពី​វិបត្តិ នៃ​ការប្រើប្រាស់​គ្រឿងញៀន​។​

​ម្យ៉ាងវិញទៀត​លោក​ក​វរសេនីយ៍ទោ ធៀ​ម ភក្ដី បាន​ពន្យល់​ណែនាំ​អំពី​ផ្លូវច្បាប់​ទាក់ទង​នឹង ការ​ចែកចាយ ការ​រក្សាទុក និង​ការជួញដូរ​គ្រឿងញៀន​ផងដែរ ៕

 

IMG-20170204-WA0145 IMG-20170204-WA0144 IMG-20170204-WA0143

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!