0

លោក យ៉ែម ហេម​រ៉ាត់ ប្រធាន​ការរិយាល័យ​គយ​និង​រដ្ឋាករច្រក​អូរ​រំ​ដួល​ចុះបង្ក្រាប​ឃ្លាំងទំនិញ​មិន​ស្មើភាព​គ្នា​

លោក យ៉ែម ហេម​រ៉ាត់ ប្រធាន​ការរិយាល័យ​គយ​និង​រដ្ឋាករច្រក​អូរ​រំ​ដួល​ចុះបង្ក្រាប​ឃ្លាំងទំនិញ​មិន​ស្មើភាព​គ្នា​

​ខេត្ត​បាត់ដំបង ៖ មាន​ការរិះគន់​ពី​អ្នករកស៊ី​ដឹក​ទំនិញ​នៅ​ថ្ងៃ​ទី​៥​ខែ​កុម្ភ​:​ឆ្នាំ​២០១៧​ថា លោក យ៉ែម ហេម​រ៉ាត់ ប្រធាន​ការរិយាល័យ​គយ​និង​រដ្ឋាករច្រក​អូរ​រំ​ដួល​ចុះបង្ក្រាប​ឃ្លាំងទំនិញ​មិន​ស្មើភាព​គ្នា ព្រោះ​ឃ្លាំងទំនិញ​មួយចំនួន​ទៀត​មិន​បាន​ឆែកឆេរ​ទេ​។​

​គួរបញ្ជាក់​ថា ៖ នៅ​ម៉ោង​១០.៣០​នាទី​ថ្ងៃ​ទី​៣​ខែ​កុម្ភះ​ឆ្នាំ​២០១៧ លោក យ៉ែម ហេម​រ៉ាត់​បាន​សហការ​ជាមួយ​លោក ពុទ សុខា​ជំនួយការ​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើ​សបា​ន​ដឹកនាំ​មន្ត្រី​គយ​ចល័ត​ក្រោម​ឱវាទ​អមដោយ​ដី​ការអនុញ្ញាត​អោយ​ឆែកឆេ​លេខ​៤៦៩​ត​.​ទ្រ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ស្ថាប័ណ្ណ​ចុះ​ឆែកឆេរ​ឃ្លាំង​ផ្ទុកទំនិញ​ដែល​ជា​កម្មសិទ្ធិ​ឈ្មោះ ចាន់ ធូ ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ហើយ​និង​ប្ដី​ជា​ជនជាតិ​ថៃ​ឈ្មោះ ចាន សម្ប្តត្តិ​ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ ព្រម​ទាំង​ម្ចាស់​ទំនិញ​មានឈ្មោះ​ថា   ផេង តុង​ហេង​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​ក្រោយ​ពី​ត្រួតពិនិត្យ​រួច​បាន​ឃើញ​ក្នុង​ទំនិញ​ទាំងនោះ មាន​ដូច​ជា​ការ​បូ​ប​យួរដៃ​សំរាប់​ស្ដ្រី​ចំនួន ១៩៨៨ គីឡូក្រាម និង​កាបូបស្ពាយ​របស់​ស្ត្រី​ចំនួន​២៨៥​គីឡូក្រាម ព្រមទាំង​ខ្សែក្រវ៉ាត់​មាន​ចំនួន​២៤០​ខ្សែ​ស្មើ​និង​២៤​គីឡូក្រាម​មុខ​ទំនិញ​ទាំងនោះ​សុទ្ទតែ​គ្មានព​ន្ធ​នាំ​ចូលទេ​។​

​ដោយ​ឃើញ​ទំនិញ​ទាំងអស់នោះ​សុទ្ទតែ​អត់​មាន​ពន្ធ ដូច្នេះ​មន្ត្រី​គយ​បានសម្រេច​ឃាត់​ទំនិញ​បទល្មើស​ទាំងអស់​នោះ​រក្សា​ទុក​នៅ​ទី​ស្នក់ការគ​យ និង​រដ្ឋាករ​ច្រក​អូរ​រំដួល ដែល​ស្ថិតនៅ​ភូមិ​អូរ​ឃុំ​ពេជ្រ​ចន្ដា​រ​ស្រុក​ភ្នំព្រឹក​ខេត្ត​បាត់ដំបង   រួច​ធ្វើ​កំណត់ហេតុ​ល្មើស​ច្បាប់​គយ ដើម្បី​បញ្ជូន​មក​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋារ​កម្ពុជា​ដើម្បី​រងចាំ​សេចក្ដីសម្រេច​វិនិច្ឆ័យ​ដ៏​ខ្ពង់ខ្ពស់​ពី  ឯកឧត្តម អគ្គនាយក​នៃ​អគ្គ​ន​យក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា ៕​

IMG-20170204-WA0149 IMG-20170204-WA0152 IMG-20170204-WA0151

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!