0

​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់ ប្រើប្រាស់​ថ្នាំញៀន​និង​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​០១​កូន​ថង់​តូច ស្មើ​និង​០,២១​ក្រា​

​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់ ប្រើប្រាស់​ថ្នាំញៀន​និង​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​០១​កូន​ថង់​តូច ស្មើ​និង​០,២១​ក្រា​

បន្ទាយមានជ័យ​៖  កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រ៉ឿងញៀន បាន​ចុះ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ធ្វើ​ប្រតិបត្តិកា​រណ៍​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ក្នុង​ភូមិសាស្ត្រ​ក្រុង​សិរិ​សោភ័ណ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់​ប្រើប្រាស់​ថ្នាំញៀន និង​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​០១​កូន​ថង់​តូច ស្មើ​និង​០,២១​ក្រាម នៅ​ល្ងាច​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅត្រង់​ចំណុច​សាលារៀន​ប៉ោយ​សូ​ភី ស្ថិតក្នុង​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។ ក្រោយ​ពី​កម្លាំង​អាវុធហត្ថ​បាន​ធ្វើ​ការត្រួត​និត្យ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់ ១/​ឈ្មោះ​ខេង ចន្ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២/​ឈ្មោះ​បូ អូន​តូច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ៣/​ឈ្មោះ​ទិត្យ ថន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ៤/​ឈ្មោះ​អ៊ុក ប្រុស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៥/​ឈ្មោះ​នី វិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។ ទាំង​៥​នាក់ រស់​ក្នុង​ភូមិ​៤  ភូ​ម​២ ភូមិ​កន្ទួត សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

​ក្នុង​ការឃាត់ខ្លួន​នេះ កម្លាំង​អាវុធហត្ថ​បាន​ធ្វើកា​រហូត​វត្ថុតាង​គ្រឿងញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន ០១ កូន​ថង់​តូច ស្មើ​និង​០,២១​ក្រាម និង​ទូ​ស័ព្ទ​ដៃ​០៣​គ្រឿង​ផង​ដែរ ។​

​ជនសង្ស័យ​ទាំង​០៥​នាក់ ក្រោយពី​ឃាត់ខ្លួន​រួចហើយ ត្រូវបាន​យក​មក​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើកា​រសាក​។

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​ការងារ​បទល្មើស​គ្រឿងញៀន​បានឲ្យដឹងថា ជនសង្ស័យ​ទាំង​០៥​នាក់ នៅមុខ​អាវុធហត្ថ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ទាំង​០៥​នាក់ ពិតជា​បាន​ទិញ​គ្រឿងញៀន​មក​ទុក​ប្រើប្រាស់​ពិតប្រាកដ​មែន ។​

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បានឲ្យដឹង​ទៀតថា ក្រោយពី​បាន​ចម្លើយ​សារភាព​ហើយ​នោះ ជនសង្ស័យ​ទាំង​០៥​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​អាវុធ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ៕

 

IMG-20170204-WA0108

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!