បាត់ដំបង ៖ មនុស្ស១៧នាក់ និងវត្ថុតាងសង្វៀនប្រជល់មាន់ ម៉ូតូ២១គ្រឿង និងមាន់ជល់ចំនួន២ក្បាល ត្រូវបាននគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលកសាងសំណុំរឿងបញ្ជូនទៅតុលាការនា ថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០១៧ចាត់ការតាមនិតិវិធី។
នៅរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៧ លោក ឈឿង គឹមសុង ប្រធានមេក្រុមបង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹកនាំកម្លាំងចុះកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងសង្វៀនប្រជល់មាន់មួយកន្លែង នៅចំណុចភូមិដង្គត់ ឃុំស្តៅ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។
លោកបន្តថា ៖ ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនអ្នកញៀនជល់មាន់បានចំនួន១៧នាក់រួមមាន៖ ទី១ឈ្មោះសួន សាមៀន អាយុ៥២ឆ្នាំ ទី២ឈ្មោះ យិត អ៊ីន អាយុ២២ឆ្នាំ ទី៣ ឈ្មោះ ឃុត ឡុង អាយុ ៥៦ ឆ្នាំ ទី៤ ឈ្មោះ ជាង ផល្លី អាយុ ៤០ ឆ្នាំ ទី៥ឈ្មោះ ផុន ចាប អាយុ៥៤ឆ្នាំ ទី៦ឈ្មោះ ហាន ច្រឹប អាយុ ៦៣ ឆ្នាំ ទី៧ឈ្មោះ កែវ សេន អាយុ ៧៦ ឆ្នាំ ទី៨ ឈ្មោះ នី ហុក អាយុ ៥៧ ឆ្នាំ ទី៩ ឈ្មោះ ឈឹម សាមឿន អាយុ ៤៩ ឆ្នាំ ទី១០ ឈ្មោះ ទឹម លឹមអេង អាយុ៥៦ឆ្នាំ ទី១១ ឈ្មោះ សុខ តារ៉ា អាយុ៤៤ឆ្នាំ ទី១២ឈ្មោះ ម៉ី វាសនា អាយុ៣៧ឆ្នាំ ទី១៣ ឈ្មោះ សំ សូត្រ អាយុ៣២ឆ្នាំ ទី១៤ឈ្មោះ សាញ់ សុជាតិ អាយុ៥១ឆ្នាំ ទី១៥ ឈ្មោះ លឹម ឈៀង អាយុ៣៥ឆ្នាំ ទី១៦ ឈ្មោះ សាន ឆុង អាយុ៦១ឆ្នាំ ទី១៧ ឈ្មោះ ដែន សុភឿន អាយុ៥៤ឆ្នាំ។
វត្ថុតាងដកហូតបាន រួមមាន ៖ មាន់ជល់ចំនួន២ក្បាល ម៉ូតូចំនួន ២១ គ្រឿង សង្វៀនចំនួន ៣ ហុំ ស៊ុម ចំនួន ២ ៕