ខេត្តរតនគិរី ៖ កាលពីវេលាម៉ោង២១យប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ធ្វើដំណើរលើដងផ្លូវលេខ៧៨ បានបុកជាមួយរថយន្តលុច្សស៊ីស ខណៈធ្វើដំណើរពីក្រោយស្របទិសគ្នាពីកើតទៅលិច នឹងបានរុញទៅបុករថយន្ត ៣គ្រឿងចតស្ងៀមលើចិញ្ចើមផ្លូវមុខរោងការបណ្តាលខូចខាតធ្ងន់ធ្ងរនិងរបួសធ្ងន់ម្នាក់ ត្រង់ចំណុចផ្លូវបំបែកភូមិ4(គ60)ឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរី។
លោក ពុធ សាវី អធិការរងនគរបាលស្រុកកូនមុំប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយសារតែរថយន្តម៉ាកហ៊ីយ៉ាន់ពាក់ស្លាកលេខភ្នំពេញ 3C-1677 ដាយចុះចំណោតជាន់ហ្វាំងមិនស៊ីបុកលុច្សស៊ីសពីក្រោយ ហើយរុញបុកផ្ទុបរថយន្ត 3 គ្រឿងផ្សេងទៀតចតស្ងៀមហើយម្ចាស់ចូលទៅស៊ីការ ។
លោកថា ករណីនេះសំណាងដែរ ប្រសិនបើចូលរោងការវិញមិនដឹងរបួសមនុស្សប៉ុន្មាននាក់នោះទេ ។ រីឯអ្នករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នេះ បើកទ្វាររត់គេចខ្លួនបាត់ (មិនស្គាល់អត្តសញ្ញាណ) ។
ក្រោយពីធ្វើការវាស់វែងរួច នគរបាលចរាចរណ៍បាននាំយករថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកូនមុំរងចាំដោះស្រាយជាក្រោយ ៕